ប្រទេសអង់គ្លេសទទូលការធានាមួយចំនួនពីសហភាពអឺរ៉ុប EU
(VOVWORLD) -បិទបញ្ចប់ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) ដែលផ្តោតសំខាន់ លើបញ្ហា Brexit ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកចំនួន២៧បានឯកភាពគ្នាប្រគល់សិទ្ធិជូនដល់នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ដោយធានាថា EU នឹងខិតខំប្រឹងប្រែងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយជាមួយអង់គ្លេសមុនឆ្នាំ២០២១ បន្ទាប់ពីប្រទេសនេះចាកចេញពី EU ឬហៅថា Brexit។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May |
ក្នុងសន្និសីទសារព័ត៌មាននាយប់ថ្ងៃទី១៣ ខែធ្នូ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk បានប្រកាសខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមស្តីពី Brexit ក្នុងនោះលើកច្បាស់ថា EU មានបំណងចង់បង្កើតទំនាក់ទំនងភាពជាដៃគូយ៉ាងស្អិតល្មួតបំផុតដែលអាចធ្វើបានជាមួយប្រទេសអង់គ្លេសនាពេលអនាគត។ EU ត្រៀមខ្លួនជាស្រេចរៀបចំកិច្ចចរចារនានាស្តីពីទំនាក់ទំនងខាងពាណិជ្ជកម្មនាពេលអនាគតបន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានសភាអឺរ៉ុបផ្តល់សច្ចាប័ន ដើម្បីបង្កើតយន្តការមួយចំនួនសំរាប់ចាប់ផ្តើមដំណើរការចរចារបន្ទាប់ពីប្រទេសអង់គ្លេសចាកចេញពី EU៕