ប្រទេសអេត្យូពីបានប្រកាសកាន់ទុក្ខថ្នាក់ជាតិសម្រាប់ការធ្លាក់យន្ដហោះ

(VOVWORLD) -  រដ្ឋសភាអេត្យូពីបានប្រកាសកាន់ទុក្ខថ្នាក់ជាតិក្នុងថ្ងៃទី ១១ ខែមីនានេះ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធ ជនរងគ្រោះដោយសោកនាដកម្មធ្លាក់យន្ត ហោះនៅអេត្យូពីកាល ពីថ្ងៃទី ១០ ខែមីនា បណ្តាលឲ្យអ្នកធ្វើដំណើរនិងក្រុមអាកាសយានិកទាំង១៥៧នាក់ត្រូវស្លាប់ទាំងអស់។

ប្រទេសអេត្យូពីបានប្រកាសកាន់ទុក្ខថ្នាក់ជាតិសម្រាប់ការធ្លាក់យន្ដហោះ - ảnh 1របស់របររបស់អ្នកដំណើរនៅលើយន្តហោះដែលត្រូវធ្លាក់ (រូបថតៈ Reuters)

បច្ចុប្បន្ននេះ អត្តសញ្ញាណរបស់ជនរងគ្រោះត្រូវបានកំណត់ហើយ តាមនោះ បានបញ្ជាក់ថា ពួកគេមកពីប្រទេសចំនួន៣៥ ដែលក្នុងនោះមានភ្ញៀវទេសចរ អ្នកជំនួញនិងភ្នាក់ ងារនៃអង្គការសហប្រជាជាតិផងដែរ។ ប្រទេសកេនយ៉ាគឺជាប្រទេសដែលមានចំនួនពលរដ្ឋស្លាប់ច្រើនបំផុត ពោលគឺ ៣២នាក់។ ក្នុងចំណោមជនរងគ្រោះ មានភ្នាក់ងារនៃអង្គការសហប្រជាជាតិរាប់សិបនាក់កំពុងធ្វើដំណើរទៅកាន់ទីក្រុង Nairobi ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ដែលបានបើកនៅថ្ងៃទី ១១ ខែមីនានេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ