ប្រទេសអាមេរិកកណ្ដាលនិងកូរ៉េខាងត្បូងទទួលបាន FTA រួម
(VOVworld) - នាថ្ងៃទី១៦ វិច្ឆិកា នៅរដ្ឋធានី Managua របស់នីការ៉ាហ្គ័រ បណ្ដា
ប្រទេសអាមេរិកកណ្ដាល រួមមាននីការ៉ាហ្គ័រ កូស្តារីកា El Salvador ហុងឌូរ៉ាស
ក្វាតេម៉ាឡា ប៉ាណាម៉ា និងកូរ៉េខាងត្បូងបានអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរី (FTA) រួមតាមនោះនឹងលុបចោលពន្ធទៅលើ៩៥%នៃទំនិញនាំចេញរបស់ភាគី
ទាំងពីរ។ FTA នេះនឹងជួយអតិថិជនអាមេរិកកណ្ដាលទាក់ទងនឹងមុខទំនិញមាន
គុណភាពនិងតំលៃសមស្រប បង្កើតបន្ថែមការងារធ្វើថ្មីហើយជំរុញការនាំចេញ
របស់តំបន់អាមេរិកកណ្ដាលទៅកាន់កូរ៉េខាងត្បូង ដែលជាខឿនសេដ្ឋកិច្ចធំទី៤នៅ
ទ្វីបអាស៊ី។កិច្ចព្រមព្រៀងពោលខាងលើក៏ជួយឲ្យកូរ៉េខាងត្បូងក្លាយទៅជាប្រទេស
អាស៊ីដំបូងដែលទទួលបាន FTA ជាមួយប្រទេសទាំង៦នៅតំបន់អាមេរិកកណ្ដាល
នេះ៕