ប្រទេសអាមេរិកខាងជើងទាំង៣ចាប់ផ្ដើមវង់ចរចាដែលសំរេចលើអនាគតនៃ NAFTA
(VOVWORLD) - នាថ្ងៃទី១១ តុលា ម៉ិកស៊ិក អាមេរិកនិងកាណាដា បានចាប់ផ្ដើមវង់ចរចា លើកទី៤ស្ដីពីការចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង (NAFTA) ក្នុងរយៈពេល៥ថ្ងៃនៅរដ្ឋធានីវ៉ាស៊ីនតោន របស់អាមេរិក ជាមួយនឹងការសាកល្បងទាក់ទិនដល់ការកំណត់ស្ដីពីប្រភពដើមនិងការងារធ្វើ ដែលមានលក្ខណៈសំរេចទៅលើអនាគតរបស់កិច្ចព្រមព្រៀងនេះ។
តំណាងនៃប្រទេសទាំង៣ក្នុងសន្និសីទកាសែតប្រកាសលទ្ធផលនៃវង់ចរចាលើកទី៣ កាលពីថ្ងៃទី២៧ កញ្ញា (រូបថត៖ AFP/TTXVN) |
មុននោះ នៅពេលបញ្ចប់វង់ចរចាលើកទី៣ រដ្ឋមន្រ្តីសេដ្ឋកិច្ចម៉ិកស៊ិកលោក Ildefonso Guajardo ឲ្យដឹងថា មានការសាកល្បងធំជាច្រើនដែលភាគីទាំង៣ ត្រូវឆ្លងកាត់ ព្រមទាំងអះអាងជាថ្មីម្ដងទៀតលើការប្ដេជ្ញាចិត្តរបស់ម៉ិកស៊ិកក្នុងការ ធ្វើវិសោធនកម្ម NAFTA សំដៅបង្កើនសមត្ថភាពប្រកួតប្រជែង បង្កើតបន្ថែម ឱកាសវិនិយោគនិងការងារធ្វើសំរាប់តំបន់។ ក្នុងពេលនោះ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា នឹងបន្តដាក់សម្ពាធទៅលើតុចរចាដោយការ គំរាមកំហែងដកខ្លួនចេញពី NAFTA៕