ប្រទេសអាមេរិករំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យជាតិក្នុងស្ថានភាពសន្តិសុខត្រូវបានបង្កើន
|
ប្រទេសអាមេរិករំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យជាតិក្នុងស្ថានភាពសន្តិសុខត្រូវបានបង្កើន (Image: VNA) |
(VOVworld) – បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យជាតិរបស់អាមេរិក
ថ្ងៃទី ៤ កក្កដា ប្រព្រឹត្តទៅក្នុងកាលៈទេសៈសន្តិសុខត្រូវបានបង្កើនយ៉ាងខ្លាំងបន្ទាប់
ពីរាល់ការវាយ ប្រហារភេរវកម្មដ៏បង្ហូរឈាមនាពេលថ្មីៗនេះនៅអ៊ីរ៉ាក់ ទួរគី និងបង់
ក្លាដែស។ នៅទីក្រុង New York ប៉ូលីស្តចំនួន ២ ពាន់នាក់ត្រូវបានដាក់ពង្រាយ
បំពេញការយាមល្បាត ក្នុងពេលនោះ នៅទីក្រុង Chicago បរិមាណប៉ូលីស្តដែលត្រូវ
បានបង្កើនឡើងដល់ ៥ ពាន់នាក់។ ក្នុងឱកាស នេះ បានប្រព្រឹត្តទៅសកម្មភាព
ជាប្រពៃណីដូចជាការបាញ់កាំជ្រួចផ្កាការព្យុះហ្យាត្រា ការប្រឡងដុតនំប៉័ងនិងការ
បោះជំរុំត្រូវបានរៀបចំឡើងជាច្រើនដែលទាក់ទាញការចូលរួមរបស់ប្រជាពលរដ្ឋ
ក្នុងទូទាំងប្រទេស។ នៅទីក្រុង Austin រដ្ឋ Texas មនុស្សចំនួន ១ ម៉ឺននាក់បាន
សម្របខ្លួនក្នុងបរិយាកាសអ៊ូអរសប្បាយរីករាយនៃកម្មវិធីតូរ្យតន្ត្រីមានវត្តមាន
សិល្បៈករល្បីយឈ្មោះ Willie Nelson រួមជាមួយសិល្បៈករសិល្បៈការិនីចំនួន ២០
នាក់ទៀតចូលរួម។ ក្នុងពេលនោះ នៅនាយកដ្ឋានបណ្ណាសារជាតិអាមេរិកនៅ
រដ្ឋធានីវ៉ាស៊ីនតោនការបង្ហាញឡើងវិញការអានសេចក្តីថ្លែងការណ៍ឯករាជ្យនាឆ្នាំ
១៧៧៦ បានប្រព្រឹត្តទៅដ៏មហោឡារឹកផងដែរ៕