ប្រទេសអ៊ីរ៉ង់ចាប់ផ្តើមឡើងវិញនូវការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី ៦ ខែវិច្ឆិកាស្ថាប័នថាមពលបរមាណូអ៊ីរ៉ង់ (AEOI) បានបញ្ជាក់ថាអ៊ីរ៉ង់បានចាប់ផ្តើមបូមឧស្ម័នអ៊ុយរ៉ាញ៉ូមចូលទៅក្នុងម៉ាស៊ីនបង្វិលសង់ទីហ្វុយ (Centrifuge ) ចំនួន ១០៤៤ នៅឯរោងចក្រនុយក្លេអ៊ែរនៅក្រោមដី Fordow ដែលប្រការនេះបង្ហាញថាអ៊ីរ៉ងចាប់ផ្តើមឡើងវិញនូវការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមជាផ្លូវការ។

យោងតាមអ្នកនាំពាក្យ AEOI លោក Behrouz Kamalvandi បានអោយដឹងថាដំណើរការនេក្រោយរយៈពេលប៉ុន្មាន់ម៉ោង នឹងប្រតិបត្តិករដោយស្ថេរភាពហើយគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី ៩ ខែវិច្ឆិកា ខណៈដែលក្រុមអធិកិច្ចឃ្លាំមើលសង្កេតមើលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ចុះទៅពិនិត្យតំបន់នោះជាថ្មីម្តងទៀត នោះកំរិតចម្រើនអ៊ុយរ៉ាញ៉ូមនឹងសម្រេចបាន ៤,៥% ។ ប្រទេសអ៊ីរ៉ង់កំពុងកាត់បន្ថយការសន្យារបស់ខ្លួនបន្តិចម្តងៗក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលសម្រេចបានជាមួយបណ្តាមហាអំណាចនៅឆ្នាំ ២០១៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ