ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីប្រឆាំងជំទាស់នឹងការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកលើទីក្រុងតេអេរ៉ង់

(VOVWORLD) - ក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃទី ៩ ខែឧសភាបានថ្កោលទោសចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកលើវិស័យនាំចេញលោហៈធាតុរបស់អ៊ីរ៉ង់ បន្ទាប់ពីក្រុងតេអេរ៉ង់សំរេចចិត្តលុបចោលកិច្ចសន្យារបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នាឆ្នាំ២០១៥ ។
ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីប្រឆាំងជំទាស់នឹងការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកលើទីក្រុងតេអេរ៉ង់ - ảnh 1 ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីប្រឆាំងជំទាស់នឹងការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកលើទីក្រុងតេអេរ៉ង់

នៅក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ាក់ លោក Abbas Mousavi បានលើកច្បាស់ថា ការដាក់ទណ្ឌកម្មថ្មីប្រឆាំងជំទាស់នឹងការនាំចេញលោហៈធាតុឧស្សាហកម្មរបស់អ៊ីរ៉ង់ គឺដើរបញ្ច្រាស់នឹងកិច្ចសន្យាអន្តរជាតិរបស់ទីក្រុងវ៉ាស៊ីនតោន ក៏ដូចចាគោលការណ៍នានាក្នងុទំនាក់ទំនងអន្ដរជាតិផងដែរ។ លោក Mousavi បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹងទទួលខុសត្រូវចំពោះការរំលោភបំពានលើសន្ធិសញ្ញាអន្តរជាតិ។ ទន្ទឹមនឹងនេះនាថ្ងៃទី ៩ ខែឧសភា ក្រសួងការបរទេសរុស្ស៊ីក៏បានចេញសេចក្តីប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើឧស្សាហកម្មនៃការធ្វើអាជីវកម្មរ៉ែ  របស់ប្រទេសអ៊ីរ៉ង់ ព្រមទាំងបានអំពាវនាវឱ្យមានកិច្ចចរចាដើម្បីរក្សាកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ