ប្រទេសឥណ្ឌូណេស៊ីកៀងគរកម្លាំងសន្តិសុខចំនួន ៤៧.០០០ នាក់ដើម្បីការពារសន្តិសុខក្នុងថ្ងៃប្រកាសសាលក្រមស្តីពីការបណ្តឹងតវ៉ាបោះឆ្នោត

(VOVWORLD) - ប្រទេសឥណ្ឌូនេស៊ីបានដាក់ពង្រាយកងកម្លាំងរួមមានមន្រ្តីប៉ូលិសកងទ័ព (TNI) និងនាយទាហានចំនួន ៤៧.០០០ នាក់នៅទូទាំងរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី នៅថ្ងៃទី ២៧ ខែមិថុនាខាងមុខនេះ នៅពេលដែលតុលាការធម្មនុញ្ញ (MK) ចេញសាលក្រមស្តីពីការបណ្តឹងតវ៉ាបោះឆ្នោតប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្នាំ២០១៩។
ប្រទេសឥណ្ឌូណេស៊ីកៀងគរកម្លាំងសន្តិសុខចំនួន ៤៧.០០០ នាក់ដើម្បីការពារសន្តិសុខក្នុងថ្ងៃប្រកាសសាលក្រមស្តីពីការបណ្តឹងតវ៉ាបោះឆ្នោត - ảnh 1 ប្រទេសឥណ្ឌូណេស៊ីកៀងគរកម្លាំងសន្តិសុខចំនួន ៤៧.០០០ នាក់ដើម្បីការពារសន្តិសុខក្នុងថ្ងៃប្រកាសសាលក្រមស្តីពីការបណ្តឹងតវ៉ាបោះឆ្នោត

ទីតាំងសំខាន់ៗដែលកងកម្លាំងត្រូវបានដាក់ពង្រាយរួមមាននៅតាមទីតាំងសាធារណៈ តុលាការ ទីស្នាក់ការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (KPU) ភ្នាក់ងារឃ្លាំមើលការបោះឆ្នោត (Bawaslu) និងស្ថានទូតមួយចំនួនទៀតផង។

មុននោះ នាថ្ងៃទី ១៧ ខែមេសា ប្រទេសឥណ្ឌូនេស៊ីបានរៀបចំការបោះឆ្នោតសកលដើម្បីជ្រើសរើសតំណែងប្រធានាធិបតីនិងអនុប្រធានាធិបតី រួមទាំង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ចំនួន ២០,០០០ នាក់នៅប្រទេសនេះ។ នាថ្ងៃទី ២១ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឥណ្ឌូណេស៊ីបានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ដោយទទួលស្គាល់ លោក Joko Widodo បានជាប់ឆ្នោតធ្វើជាប្រធានាធិបតីសារជាថ្មីម្តងទៀតសម្រាប់អាណត្តិទី២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ