ប្រទេសឥណ្ឌូនេស៊ីប្រារព្ធទិវាបុណ្យជាតិជាលើកដំបូងនៅរដ្ឋធានីថ្មី Nusantara

(VOVWORLD) - រដ្ឋាភិបាលឥណ្ឌូណេស៊ីមានបំណងចង់បញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យរដ្ឋធានីថ្មីអាចបើកដំណើរការបាននៅពេលប្រធានាធិបតី Joko Widodo ចាកចេញពីតំណែងនៅឆ្នាំ ២០១៤។ 
ប្រទេសឥណ្ឌូនេស៊ីប្រារព្ធទិវាបុណ្យជាតិជាលើកដំបូងនៅរដ្ឋធានីថ្មី Nusantara - ảnh 1ពិធីបង្ហូតទង់ជាតិដើម្បីអបអរទិវាបុណ្យជាតិរបស់ប្រទេសឥណ្ឌូណេស៊ីនៅការដ្ឋានសាងសង់រដ្ឋធានីអនាគត Nusantara ក្នុងខេត្ត East Kalimantan កាលពីថ្ងៃទី ១៧ សីហា (រូបថត៖ AFP)

នៅថ្ងៃទី ១៧ ខែសីហា ប្រទេសឥណ្ឌូនេស៊ីបានប្រារព្ធទិវាបុណ្យជាតិជាលើកដំបូងនៅក្នុងរដ្ឋធានីថ្មី Nusantara។ ស្ថិតនៅចម្ងាយប្រហែល ២.០០០ គីឡូម៉ែត្រពីរដ្ឋធានីហ្សាកាតា Nusantara កំពុងត្រូវបានសាងសង់ឡើងដើម្បីក្លាយជាមជ្ឈមណ្ឌលនយោបាយថ្មីនៃប្រទេសធំទី ៤ របស់ពិភពលោកនេះ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានបំណងចង់បញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឲ្យរដ្ឋធានីថ្មីអាចបើកដំណើរការបាននៅពេលប្រធានាធិបតី Joko Widodo ចាកចេញពីតំណែងនៅឆ្នាំ ២០១៤។ ប្រមុខអាជ្ញាធរទីក្រុងថ្មីរបស់ឥណ្ឌូនេស៊ី លោក Bambang Susantono បាននិយាយថា៖ Nusantara ដែលមានផ្ទៃដីប្រហែល ៥៦.១៨០ ហិកតា នឹងមានប្រជាជនប្រហែល ២ លាននាក់នៅឆ្នាំ ២០៤៥។ ដំណើរការអភិវឌ្ឍន៍នៃរដ្ឋធានីថ្មីនឹងត្រូវបានអនុវត្តន៍ក្នុង  ដំណាក់កាលសំខាន់ចំនួន ៣ គឺ ២០២៤, ២០៣៥ និង ២០៤៥។ នៅឆ្នាំ ២០៤៥ Nusantara នឹងក្លាយជាតំបន់សេដ្ឋកិច្ចដែលមានសក្តានុពលក្នុងការជំរុញប្រទេសឥណ្ឌូនេស៊ីទៅជាប្រទេសអភិវឌ្ឍន៍។

Nusantara នឹងដើរតួនាទីជាមជ្ឈមណ្ឌលរដ្ឋបាលនៃប្រទេសឥណ្ឌូនេស៊ី ខណៈដែលទីក្រុងហ្សាកាតា ដែលជារដ្ឋធានីបច្ចុប្បន្ន និងជាកន្លែងស្នាក់នៅរបស់ប្រជាជនជាង ១០ លាននាក់ នឹងនៅតែជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ Nusantara នឹងត្រូវបានគ្រប់គ្រងជាតំបន់ស្វយ័តមួយដោយផ្អែកលើរដ្ឋធម្មនុញ្ញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ