ប្រទេសឥណ្ឌូនេស៊ីរឹតបន្តឹងសន្តិសុខមុនពិធីចូលកាន់តំណែងរបស់ប្រធានាធីបតី

(VOVWORLD) - រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងអនុវត្តផែនការជាច្រើនដើម្បីធានាសន្តិសុខសម្រាប់ពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងអនុប្រធានាធិបតីលោក Ma'ruf Amin ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ២០ ខែតុលាខាងមុខនេះ។
ប្រទេសឥណ្ឌូនេស៊ីរឹតបន្តឹងសន្តិសុខមុនពិធីចូលកាន់តំណែងរបស់ប្រធានាធីបតី - ảnh 1 រថយន្តប៉ូលីសនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី  (រូបថត៖ TTXVN)

អ្នកនាំពាក្យនគរបាលជាតិឥណ្ឌូនេស៊ី លោកឧត្តមសេនីយ៍ត្រី Deldi Prasotyoកាលពីថ្ងៃទី ១៦ ខែតុលា បានឲ្យដឹងថាអង្គភាពកងទ័ពនិងប៉ូលីសត្រូវបានដាក់ក្នុងស្ថានភាពគ្រាអាសន្នខ្ពស់។ ទាហាននិងប៉ូលីសសរុបចំនួន ៣០,០០០ នាក់នឹងត្រូវដាក់ពង្រាយនៅទីក្រុងហ្សាកាតា ជាពិសេសនៅវិមានប្រធានាធិបតី Merdeka អាគាររដ្ឋសភាកន្លែងស្នាក់នៅរបស់ប្រធានាធិបតី និងអនុប្រធានាធិបតី ក៏ដូចជាតាមផ្លូវដែលក្បួនរថយន្តដឹកប្រមុខរដ្ឋឆ្លង់កាត់ផងដែរ។ រហូតមកដល់ពេលនេះអាជ្ញាធរមូលដ្ឋានមិនទាន់រកឃើញផែនការភេរវកម្មណាមួយដែលសំដៅទៅលើព្រឹត្តិការណ៍នេះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ