ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីបានបញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

(VOV)_នារសៀលថ្ងៃទី២២ កុម្ភះ គណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សា​សហព័ន្ធ​
រុស្ស៊ី  (ព្រឹទ្ធសភា)ដឹកនាំដោយលោកស្រី Valentina Ivanovna Matvienko ជាប្រធាន
​ក្រុមប្រឹក្សាសហព័ន្ធ បានត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរបំពេញទស្សនកិច្ចជា
ផ្លូវការនៅវៀតណាម ប្រកបដោយជោគជ័យ តាមសេចក្ដីអញ្ជើញ​របស់ប្រធាន​រដ្ឋ
សភា​វៀតណាម លោកស្រី Nguyen Thi Kim Ngan។ ក្នុងរយៈ​ពេលបំពេញទស្សនកិច្ច​
នៅ​វៀតណាម ប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី បានមកសម្ដែងការគួរសម៖អគ្គលេ
ខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ ​លោក​ Tran Dai Quang ជួបសន្ទនា
ជាមួយ​នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។​ ប្រធានរដ្ឋសភាវៀតណាម លោក
ស្រី​ Nguyen Thi Kim Ngan និងប្រធានក្រុម​ប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina
Ivanovna Matvienko បានអញ្ជើញជា​អធិបតីជំនួបសន្ទនា៖បង្កើនទំនាក់ទំនង​ដៃ
គូ​រវាងបណ្ដាតំបន់របស់វៀតណាមនិងរុស្ស៊ី។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពិរ
បានសម្ដែងនូវក្តីសប្បាយរីករាយ និងជឿ​ជាក់ថា៖ លទ្ធផលដែលទទួលបានក្នុងដំ
ណើរទស្សនកិច្ច​ជាផ្លូវការនៅវៀតណាមលើកនេះ នឹងរួមចំណែកពង្រឹងនិងពង្រីក
ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ