ប្រធានក្រុម Eurogroup វាយតម្លៃថា សេដ្ឋកិច្ចអឺរ៉ុបកំពុងឆ្លងកាត់សម័យដូចនាគ្រាសង្គ្រាម
(VOVWORLD) - នាថ្ងៃទី ១៦ ខែមីនា ប្រមុខ Eurogroup និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុព័រទុយហ្កាល់លោក Mario Centenoបានព្រមានថា ក្នុងបរិបទនៃស្ថានភាពជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 នាបច្ចុប្បន្ននេះ ខឿនសេដ្ឋកិច្ចអឺរ៉ុបកំពុងឆ្លងកាត់សម័យកាលដូចនាគ្រាសង្គ្រាម ហើយការប្រយុទ្ធដ៏យូរអង្វែងគឺស្ថិតនៅចំពោះមុខ។
ប្រមុខ Eurogroup និងជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុព័រទុយហ្កាល់លោក Mario Centeno (រូបថត៖ TTXVN) |
ថ្លែងមតិក្នុងកិច្ចប្រជុំតាមអ៊ិនធឺរ ណែតរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្ដាប្រទេសប្រើប្រាស់ប្រាក់អឺរ៉ូ (Eurozone) លោកCenteno បានសង្កត់ធ្ងន់ថាបណ្តាប្រទេសអឺរ៉ុបសុទ្ធតែយល់ដឹងថាជំងឺរាតត្បាត COVID-19 មិនទាន់បានឈានដល់កម្រិតកំពូលនៅឡើយទេ។ ហេតុដូច្នេះវិធានការណ៍បច្ចុប្បន្នដែលនាំចេញដោយបណ្តាប្រទេសអឺរ៉ុបដើម្បីទប់ទល់នឹងជំងឺរាតត្បាតគឺត្រឹមតែជាបណ្តោះអាសន្នប៉ុណ្ណោះនៅក្នុងការប្រយុទ្ធដ៏យូរអង្វែងនេះ។ យោងតាមលោករូបនេះថា វិធានការណ៍ដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតដោយចាប់បង្ខំបច្ចុប្បន្ននេះ កំពុងរុញឲ្យខឿនសេដ្ឋកិច្ចរបស់បណ្តាប្រទេសអឺរ៉ុបម្នាក់ចូលក្នុងសម័យដូចសង្គ្រាមអញ្ចឹង៕