ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងនគរបាលព្រហ្មទណ្ឌទីក្រុងហូជីមិញ

(VOVWORLD) - កម្លាំងនគរបាលព្រហ្មទណ្ឌចាំបាច់ត្រូវធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់យ៉ាងសកម្ម ដើម្បីនាំព្រឹត្តិការណ៍នានាអាចប្រព្រឹត្តទៅដោយសុវត្ថិភាព។
ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងនគរបាលព្រហ្មទណ្ឌទីក្រុងហូជីមិញ - ảnh 1ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កងកម្លាំងនគរបាលព្រហ្មទណ្ឌទីក្រុងហូជីមិញ (រូបថត៖ SGGP)

នារសៀលថ្ងៃទី៣ កុម្ភៈ គណៈប្រតិភូដឹកនាំដោយប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងយុទ្ធជនការិយាល័យនគរបាលព្រហ្មទណ្ឌ នគរបាលទីក្រុងហូជីមិញ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក Nguyen Trong Nghia បានផ្ញើសារជូនពរដល់ការិយាល័យនគរបាលព្រហ្មទណ្ឌ និងនគរបាលទីក្រុងហូជីមិញនូវសុខភាពល្អ សុភមង្គល ហើយជានិច្ចកាលខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយជោគជ័យ បន្តលើកកម្ពស់សមិទ្ធិផល និងបទពិសោធន៍ដែលទទួលបាន ដើម្បីបំពេញភារកិច្ចឱ្យបានល្អ ហើយទទួលបានជ័យជំនះថ្មីៗជាច្រើន និងរួមចំណែកថែរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងទីក្រុង ជាពិសេសរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះដែរ សូមជម្រាបថា នៅឆ្នាំ២០២៤ ទីក្រុងនឹងមានសកម្មភាពរំលឹកខួប និងព្រឹត្តិការណ៍សំខាន់ៗជាច្រើន កងកម្លាំងនគរបាលព្រហ្មទណ្ឌចាំបាច់ត្រូវធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់យ៉ាងសកម្ម ដើម្បីនាំព្រឹត្តិការណ៍នានាអាចប្រព្រឹត្តទៅដោយសុវត្ថិភាព ហើយប្រជាពលរដ្ឋនឹងការពារជនបរទេសនិងភ្ញៀវទេសចរមកទស្សនាយ៉ាងសប្បាយរីករាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ