ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ចូលរួម​វេទិកា​តភ្ជាប់អឺរ៉ុប - អាស៊ី

(VOVWORLD) -លោក Nguyen Van Binh បានសម្តែងការគាំទ្ររបស់វៀតណាមចំពោះការខិតខំប្រឹងប្រែងក្នុងការតភ្ជាប់ អឺរ៉ុប - អាស៊ីរបស់សហភាពអឺរ៉ុប ព្រមទាំងបានអះអាងថាការតភ្ជាប់នេះត្រូវតែធានាចីរភាព និងលើគ្រប់ជ្រុងជ្រោយ។
ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ចូលរួម​វេទិកា​តភ្ជាប់អឺរ៉ុប - អាស៊ី - ảnh 1ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh (រូបថត៖ TTXVN) 

នាថ្ងៃទី ២៧ ខែកញ្ញា នៅទីក្រុងប្រ៊ុចសែល គណប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានអញ្ជើញចូលរួម វេទិកាតភ្ជាប់អឺរ៉ុប - អាស៊ី ដែល រៀបចំឡើងដោយគណៈកម្មការអឺរ៉ុប (EC) ។ វេទិកានេះបានទាក់ទាញការចូលរួមរបស់ ថ្នាក់ដឹកនាំ ជាង ១៤០០ រូប និង អ្នកប្រាជ្ញមកពីសហភាពអឺរ៉ុប (EU) អាស៊ី។

អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh បានសម្តែងការគាំទ្ររបស់វៀតណាមចំពោះការខិតខំប្រឹងប្រែងក្នុងការតភ្ជាប់ អឺរ៉ុប - អាស៊ីរបស់សហភាពអឺរ៉ុប ព្រមទាំងបានអះអាងថាការតភ្ជាប់នេះត្រូវតែធានាចីរភាព និងលើគ្រប់ជ្រុងជ្រោយ។ លោក Nguyen Van Binh ក៏បានអះអាងថាក្នុងនាមជា សមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់អាណត្តិ ២០២០-២០២១ នោះ វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់រវាង EU ជាមួយអាស៊ាន និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ដើម្បីសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ទ្វីបទាំងពីរ ក៏ដូចជានៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ