ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមជួបធ្វើការជាមួយប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសសម្រាប់អាណត្តិ ២០២៤-២០២៧

(VOVWORLD) - ដោយសង្កត់ធ្ងន់ថា អាណត្តិឆ្នាំ ២០២៤-២០២៧ ប្រព្រឹត្តទៅក្នុងបរិបទនៃទាំង បញ្ហាប្រឈម និងកាលានុវត្តភាពនោះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានស្នើឲ្យប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស ចាំបាច់ ត្រូវជំរុញខ្លាំងនូវការផ្សព្វផ្សាយព័ត៌មាន ការឃោសនាកិច្ចការបរទេស ដើម្បីឲ្យពិភព លោកមានការយល់ដឹងកាន់តែច្បាស់ និងពេញលេញអំពីតួនាទី ឋានៈ និងកិត្យានុភាព របស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមជួបធ្វើការជាមួយប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសសម្រាប់អាណត្តិ ២០២៤-២០២៧ - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VNA)
ប្រធានស្ថាប័នតំណាងវៀតណាមនៅបរទេសទាំងអស់ ក្នុងបេសកកម្មការងារថ្មី របស់ខ្លួន ត្រូវជ្រួតជ្រាប និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលមាគ៌ា គោល ជំហររបស់បក្សស្តីពីកិច្ចការបរទេស និងភារកិច្ចសំខាន់ៗនៃកិច្ចការបរទេស ដើម្បី ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសជិតខាង បណ្តាប្រទេសក្នុង តំបន់ ប្រទេសធំៗ ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណី។ ប្រធានគណៈកម្មាធិការកិច្ចការបរទេស មជ្ឈិម លោក Le Hoai Trung បានសង្កត់ធ្ងន់យ៉ាងដូច្នេះកាលពីរសៀលថ្ងៃទី២៧ ខែ កុម្ភៈ នៅទីស្នាក់ការគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម (រដ្ឋធានីហាណូយ) ក្នុងជំនួបធ្វើការ ជាមួយប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេសសម្រាប់អាណត្តិ ២០២៤-២០២៧។
ដោយសង្កត់ធ្ងន់ថា អាណត្តិឆ្នាំ ២០២៤-២០២៧ ប្រព្រឹត្តទៅក្នុងបរិបទនៃទាំង បញ្ហាប្រឈម និងកាលានុវត្តភាពនោះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិម លោក Le Hoai Trung បានស្នើឲ្យប្រធានស្ថាប័នតំណាងវៀតណាមប្រចាំនៅបរទេស ចាំបាច់ ត្រូវជំរុញខ្លាំងនូវការផ្សព្វផ្សាយព័ត៌មាន ការឃោសនាកិច្ចការបរទេស ដើម្បីឲ្យពិភព លោកមានការយល់ដឹងកាន់តែច្បាស់ និងពេញលេញអំពីតួនាទី ឋានៈ និងកិត្យានុភាព របស់វៀតណាមនៅក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ