ប្រធានគណៈកម្មាធិការឃោសនានិងអប់រំមជ្ឈិមវៀតណាលោក Vo Van Thuong អញ្ជើញដាក់កម្រងផ្ការំលឹកខួបកំណើតលើកទី ១៥០ របស់ អគ្គមគ្គុទេស V.I. Lenin
(VOVWORLD) - ប្រធានគណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong បានអញ្ជើញដឹកនាំ គណៈប្រតិភូបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ដាក់កម្រងផ្កាដើម្បីរំលឹកដល់អគ្គមគ្គុទេសកុម្មុយនិស្ត VI Lenin នៅស្តូប Lenin ខ័ណ្ឌ Ba Dinh ទូក្រុង ហាណូយ
ក្នុងឱកាសរំលឹកខួបកំណើតលើកទី ១៥០ របស់អគ្គមគ្គុទេស V.I. Lenin (២២ មេសា ១៨៧០ - ២២ មេសា ២០២០) នាថ្ងៃទី ២១ ខែមេសា ប្រធានគណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈិម លោក Vo Van Thuong បានអញ្ជើញដឹកនាំគណៈប្រតិភូបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម ដាក់កម្រងផ្កាដើម្បីរំលឹកដល់អគ្គមគ្គុទេស កុម្មុយនិស្ត VI Lenin នៅស្តូប Lenin ខ័ណ្ឌ Ba Dinh ទូក្រុងហាណូយ។
នៅចំពោះមុខស្តូប VI Lenin គណៈប្រតិភូបានសម្តែងការគោរពដ៏ស្មោះត្រង់រំលឹកដល់គុណបំណាចដ៏ធំធេងរបស់លោក V.I.Lenin ចំពោះបុព្វហេតុបដិវត្តពិភពលោកនិងបដិវត្តវៀតណាម ព្រមទាំងសម្តែងនូវការប្តេជ្ញាចិត្តបន្តអនុវត្តឧត្តមគតិនិងគោលមាគ៌ារបស់ លោក V.I.Lenin ក៏ដូចជាលទ្ធិម៉ាក្ស - លេនីននិយម និងសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ដើម្បីកសាងប្រទេសវៀតណាមឲ្យកាន់តតែរីកចម្រើនដ៏សម្បូរធូរធារ និងអរិយធម៌ថែមទៀត រួមទាំងរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍អធនផងដែរ៕