ប្រធានគណៈកម្មាធិការឃោសនាមជ្ឈឹមជួបសន្ទនាជាមួយគណៈប្រតិភូសមាគមយុវជនកម្ពុជាហ៊ុនម៉ានី

ប្រធានគណៈកម្មាធិការឃោសនាមជ្ឈឹមជួបសន្ទនាជាមួយគណៈប្រតិភូសមាគមយុវជនកម្ពុជាហ៊ុនម៉ានី - ảnh 1
ប្រធានគណៈកម្មាធិការឃោសនាមជ្ឈឹមជួបសន្ទនាជាមួយគណៈប្រតិភូសមាគមយុវជនកម្ពុជាហ៊ុនម៉ានី

(VOV)_នាថ្ងៃទី៩មិនាលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការ​ឃោស
នាមជ្ឈឹម បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ សមាគមយុវជន​កម្ពុជា ដឹក
នាំដោយលោកហ៊ុនម៉ានី ប្រធានសមាគម ដែលកំពុងមានដំណើរ​ទស្សនកិច្ចនៅ
វៀតណាម។  លោកស្រី Truong Thi Mai បានអះអាងថា៖ ​ដំណើរ​ទស្សនកិច្ចលើក
នេះនឹងរួមចំណែកពង្រឹងនិងពង្រីកទមនាក់ទំនងសាមគ្គី មិត្តភាពជាប្រពៃណីរវាង
យុវវ័យ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។ លោកស្រី​ Truong
Thi Mai ក៏បានអះអាងថា៖វៀតណាមជានិច្ចកាលគោរព ​គាំទ្រនិងបង្កលក្ខណះ
ដើម្បីយុវជនវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយយុវជនកម្ពុជា។ រីឯ 
លោក ហ៊ុនម៉ានី បានអះអាងថា៖​ក្នុងរយៈពេលប៉ុន្មានឆ្នាំ​កន្លង​ទៅ ទំនាក់ទំនងរវាង
យុវជននៃប្រទេសទាំងពីរបានអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ ​សមាគមយុវជនកម្ពុជានឹង
ប្រកៀកស្មាជាមួយសម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ រួមចំណែកជំរុញទំ
នាក៉ទំនងរវាងប្រទេសទាំងពីរ កាន់តែជាក់ស្ដែងនិង​ប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ