ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមលោក Vo Van Thuong ជួបសន្ទនាជាមួយប្រធានស្ថាប័នតំណាងវៀតណាមប្រចាំឯបរទេសអាណត្តិ២០១៩-២០២២

(VOVWORLD) - លោក Vo Van Thuong បានសម្ដែងនូវជំនឿជាក់ថា ប្រធានស្ថាប័នតំណាង វៀតណាមប្រចាំឯបរទេសគ្រប់រូបនឹងសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលត្រូវ បានបក្សនិងរដ្ឋប្រគល់ជូន ព្រមទាំងក្រើនរំលឹកដល់បណ្ដាប្រធានស្ថាប័នតំណាងថា ត្រូវការក្ដាប់ជាប់នូវគោលមាគ៌ារបស់បក្សស្ដីពីការងារព័ត៌មានកិច្ចការបរទេស។ 

នាថ្ងៃទី៦ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការឃោសនា អប់រំមជ្ឈឹមវៀតណាមលោក Vo Van Thuong ប្រធានគណៈកម្មាធិការទទួល បន្ទុកព័ត៌មានកិច្ចការបរទេស បានជួបសន្ទនាជាមួយប្រធានបណ្ដាស្ថាប័ន តំណាងវៀតណាមប្រចាំឯបរទេសអាណត្តិ២០១៩-២០២២។

        លោក Vo Van Thuong បានសម្ដែងនូវជំនឿជាក់ថា ប្រធានស្ថាប័នតំណាង វៀតណាមប្រចាំឯបរទេសគ្រប់រូបនឹងសម្រេចយ៉ាងល្អប្រពៃនូវភារកិច្ចដែលត្រូវ បានបក្សនិងរដ្ឋប្រគល់ជូន ព្រមទាំងក្រើនរំលឹកដល់បណ្ដាប្រធានស្ថាប័នតំណាងថា ត្រូវការក្ដាប់ជាប់នូវគោលមាគ៌ារបស់បក្សស្ដីពីការងារព័ត៌មានកិច្ចការបរទេស។ លោកបានថ្លែងថា៖

        “ខ្ញុំមានគោលបំណងថា បណ្ដាប្រធានស្ថាប័នតំណាងវៀតណាមប្រចាំឯបរ ទេសនឹងស្រាវជ្រាវ ក្ដាប់ជាប់នូវតម្រូវការព័ត៌មាននៃប្រទេសសាមី ក៏ដូចជាសហ គមន៍ជនវៀតណាមនៅទីនោះផងដែរ។ ព្រមទាំងបញ្ជូនព័ត៌មាននៅក្នុងប្រទេស ទៅកាន់ប្រទេសមិត្តនិងសហគមន៍ជនវៀតណាមអោយបានទាន់ពេលវេលា គ្រប់ គ្រាន់និងត្រឹមត្រូវ។ តាមនោះជួយអោយសហគមន៍អន្តរជាតិកាន់តែយល់ដឹក យ៉ាងជ្រាលជ្រៅថែមទៀតអំពីប្រទេសវៀតណាមមួយ ដែលកំពុងផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត យ៉ាងខ្លាំងក្លា មានកំណើនសេដ្ឋកិច្ចខ្ពស់ មានស្ថិរភាពនយោបាយ ក៏ដូច ជាមានខឿនវប្បធម៌មួយពោរពេញទៅដោយអត្តសញ្ញាណជាតិផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ