(VOVworld)-ក្នុងជំនួបជាមួយ ទីប្រឹក្សាពិសេសសម្ព័ន្ធសមាជិកសភាមិត្តភាពវៀត
ណាម-ជប៉ុនលោក Tsutomu Takebe នារសៀលថ្ងៃទី២១កក្កដា ប្រធានគណៈ
ចាត់តាំងមជ្ឈឹម Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាង
សកម្មរបស់លោក Takebe ក្នុងការបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង
ពីរ រដ្ឋសភាទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងជប៉ុន។ រីឯខ្លួន
វិញ លោក Tsutomu Takebe បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការផ្លាស់ប្តូរ
និងជួបប្រាស្រ័យរវាងប្រជាជន សមាជិកសភា និងតំបន់នានារបស់ប្រទេសទាំង
ពីរ សំដៅបង្កើតគ្រឹះរឹងមាំសម្រាប់អភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវទំនាក់ទំនងទ្វេភាគី៕