ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមជួបប្រាស្រ័យតំណាងប្រជាអាណិកជនវៀតណាមនៅក្រុង New York អាមេរិក
|
ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមជួបប្រាស្រ័យតំណាងប្រជាអាណិកជនវៀតណាមនៅក្រុង New York អាមេរិក (VNP) |
Vovworld-នាថ្ងៃទី៦សីហានៅក្រុង New York អាមេរិក លោកស្រី Ha Thi Khiet
ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមបានជួបធ្វើការជាមួយគណៈប្រតិភូ
ដំណាងអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិជួបប្រាស្រ័យ
ជាមួយប្រជាអាណិកជននិងនិស្សិតវៀតណាមនៅក្រុង New York។ ថ្លែងមតិនៅពិធី
នេះ លោកស្រី Ha Thi Khiet បានសង្កត់ធ្ងន់ថា គណៈប្រតិភូត្រូវជ្រួចជ្រាបសេចក្តី
សំរេចចិត្តរបស់ការិយាល័យនយោបាយ(អាណត្តិទី៩) ស្ដីពីកិច្ចការចំពោះជនវៀត
ណាមនៅឯបរទេសក្នុងស្ថានភាពថ្មីដើម្បីសហគមន៍ជនវៀតណាមនៅដំបន់លើក
កំពស់ការយល់ដឹងអំពីតួនាទីទស្សនៈគោលការណ៍របស់បក្សកុម្មុយនីស្តវៀតណាម
ចំពោះអាណិកជនវៀតណាមនៅឯបរទេស។
ឯកអគ្គរដ្ឋទូតប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការ
សហប្រជាជាតិលោកស្រី Nguyen Phuong Nga បានឲ្យដឹងថា នាពេលខាងមុខកិច្ចការ
ចលនាប្រជាងណិកជននឹងបន្តបានជំរុញក្នុងនោះនឹងស្រាវជ្រាវបង្កើតកំលាំងស្នូល
ក្នុងសហគមន៍បង្កើតការតភ្ជាប់យ៉ាងខ្លាំងក្លារវាងជំនាន់មុននិងជំនាន់វ័យក្មេង៕