ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមធ្វើការនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា
|
ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមធ្វើការនៅស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចាប់
ពីថ្ងៃទី៣ដល់ថ្ងៃទី៧វិច្ឆិកា នារសៀលថ្ងៃទី៣វិច្ឆិកា គណៈប្រតិភូបក្សកុម្មុយនីស្ត
វៀតណាមដឹកនាំដោយលោកស្រី Ha Thi Khiet ប្រធានគណៈកម្មាធិការចលនា
ប្រជាជនមជ្ឈឹមបានជួបធ្វើការជាមួយកម្មាភិបាលបុគ្គលិកស្ថានទូតស្ថាប័នដំណាង
វៀតណាមនិងដំណាងសហគមន៍ជនកម្ពុជាដើមកំណើតវៀតណាមនៅកម្ពុជា។
ថ្លែងមតិនៅពិធីនេះ លោកស្រី Ha Thi Khiet បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាម
ជានិច្ចកាលកត់សម្គាល់ការរួមចំណែករបស់សហគមន៍ជនកម្ពុជាដើមកំណើតវៀត
ណាមតាមរយៈដំណាក់កាលបដិវត្តន៍នីមួយៗ។ លោកស្រីមានបំណងប្រជាជនបន្ត
សាមគ្គីភាពអភិវឌ្ឍន៍សហគមន៍រឹងមាំរួមចំណែកកំលាំងកាយចិត្តក្នុងការអភិវឌ្ឍន៍នៃ
ប្រទេសកម្ពុជាក៏ដូចជារួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងជាប្រពៃណីកិច្ច
សហប្រតិបត្តិការល្អប្រសើររវាងវៀតណាមនិងកម្ពុជា៕