ប្រធានគណៈកម្មាធិការចលនាមជ្ឈឹមលោកស្រី Truong Thi Mai ជួបសំណេះសំណាលជាមួយបណ្ដាឯអគ្គរដ្ឋទូត អគ្គកុងស៊ុល

(VOVWORLD) -នាល្ងាចថ្ងៃទី ២៥ ឧសភា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនាមជ្ឈឹមវៀតណាមលោកស្រី Truong Thi Mai បានជួបសំណេះសំណាលជាមួយបណ្ដាឯអគ្គរដ្ឋទូត អគ្គកុងស៊ុលទើបបានតែងតាំងថ្មី អាណត្តិ ២០១៧- ២០២០។
ប្រធានគណៈកម្មាធិការចលនាមជ្ឈឹមលោកស្រី Truong Thi Mai ជួបសំណេះសំណាលជាមួយបណ្ដាឯអគ្គរដ្ឋទូត អគ្គកុងស៊ុល - ảnh 1ប្រធានគណៈកម្មាធិការចលនាមជ្ឈឹមលោកស្រី Truong Thi Mai ជួបសំណេះសំណាលជាមួយបណ្ដាឯអគ្គរដ្ឋទូត អគ្គកុងស៊ុល 

នាល្ងាចថ្ងៃទី ២៥ ឧសភា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនាមជ្ឈឹមវៀតណាមលោកស្រី Truong Thi Mai បានជួបសំណេះសំណាលជាមួយបណ្ដាឯអគ្គរដ្ឋទូត អគ្គកុងស៊ុលទើបបានតែងតាំងថ្មី អាណត្តិ ២០១៧- ២០២០។ នៅទីនេះ លោកស្រីបានជូនពរចំពោះ បណ្ដាឯកអគ្គរដ្ឋទូត អគ្គកុងស៊ុលដែលទើបបានតែងតាំងថ្មី បំពេញល្អភារកិច្ចលើតំណែងថ្មី តាមនោះរួមចំណែកយ៉ាងសកម្ម លើកកំពស់តួនាទីរបស់វៀតណាមក្នុងដំណាក់កាលធ្វើសមាហរណកម្មអន្តរជាតិ នាំស្ថានប័នតំណាងការទូតរបស់វៀតណាមនៅឯបរទេសក្លាយទៅជាស្ពានតភ្ជាប់ ជំរុញកំណើនទំនាក់ទំនងប្រជាជន។ តាមលោកស្រីថានារយៈពេលខាងមុខ គណៈកម្មាធិការចលនាមជ្ឈឹមនិងក្រសួងការបរទេសវៀតណាមគប្បីបង្កើនកិច្ចការរួមសហការ សម្រេចរួចរាល់នូវយន្តការ គោលនយោបាយជួយឧបត្ថម្ភសម្រាប់អាណិកជនដើម្បីវិលត្រឡប់មកវៀតណាម រស់នៅប្រកបដោយស្ថិរភាព រូមចំណែកកសាងស្រុកកំណើត។ ទន្ទឹមនឹងនោះ បណ្ដាស្ថាប័នតំណងការទូតរបស់វៀតណាមនៅឯបរទេសគប្បី អនុវត្តល្អនូវភារកិច្ចជំរុញទំនាក់ទំនងកិច្ចការបរទេស សហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងបណ្ដាប្រទេស រក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌នៃប្រទេសជាតិ ជាពិសេសគឺភាសា៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ