ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមចុះសួរសុខទុក្ខកងទ័ពនៅខេត្ត Quang Nam

(VOVWORLD) -  អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ជូនពរដល់កម្មាភិបាលនិងកងទ័ពនៃកងវរសេនាធំលេខ ១៤៣ និងកងទ័ពការពារព្រំដែនខេត្ត Quang Nam បន្តរក្សាប្រពៃណីវីរភាពរបស់កងកម្លាំងប្រដាប់អាវុធវៀតណាម ត្រៀមជាស្រេចជួយប្រជាជនក្នុងគ្រាលំបាក។

ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមចុះសួរសុខទុក្ខកងទ័ពនៅខេត្ត Quang Nam - ảnh 1លោកស្រី Truong Thi Mai លើកទឹកចិត្តដល់កម្មាភិបាលនិងយុទ្ធជននៃកងការពារព្រំដែនខេត្ត Quang Nam (រូបថត៖ VOV)

នារសៀលថ្ងៃទី ១១ មករា ប្រតិភូនៃគណៈកម្មាធិការចលនាមហាជនមជ្ឈឹមដឹកនាំដោយលោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម បានចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់កម្មាភិបាលនិងយុទ្ធជន ដែលចូលរួមជួយប្រជាជនជំនះនូវផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ នៅកង វរសេនាធំទី ១៤៣, កងពលលេខ ៣១៥, តំបន់យោធភូមិភាគទី ៥ និងកងទ័ពការពារព្រំដែន ខេត្ត Quang Nam។ អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Truong Thi Mai ជូនពរដល់កម្មាភិបាលនិងកងទ័ពនៃកងវរសេនាធំលេខ ១៤៣ និងកងទ័ពការពារព្រំដែនខេត្ត Quang Nam បន្តរក្សាប្រពៃណីវីរភាពរបស់កងកម្លាំងប្រដាប់អាវុធវៀតណាម ត្រៀមជាស្រេចជួយប្រជាជនក្នុងគ្រាលំបាក។

“នៅឆ្នាំ ២០២០ នេះ កងទ័ពការពារព្រំដែនបំពេញភារកិច្ចប្រយុទ្ធការពារព្រំដែននៅលើសមុទ្រនិងនៅលើ គោកផង ហើយក៏មានតួនាទីល្អក្នុងនាមជាជួរកងទ័ពដែលតែងតែជិតស្និទ្ធនិងជួយដល់ប្រជាជន។ នៅឆ្នាំ ២០២១ ប្រហែលជាកិច្ចការនេះក៏មានភាពតានតឹងច្រើនដែរ ព្រោះក្នុងស្ថានភាពជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះនិងទឹកជំនន់នៅខេត្តភាគកណ្ដាលមានភាពស្មុគស្មាញណាស់”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹម លោកស្រី Truong Thi Mai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ