ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចុះពិនិត្យមើល រូបសណ្ឋានសហករណ៍នៅខេត្ត Can Tho

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចុះពិនិត្យមើល រូបសណ្ឋានសហករណ៍នៅខេត្ត Can Tho - ảnh 1
លោក Nguyen Thien Nhan ទៅពិនិត្យមើលរូបសណ្ឋានចិញ្ចឹមគោយកទឹកដោះនៅសហករណ៍
 Long Hoa

(VOVworld) - នាព្រឹកថ្ងៃទី១៥ មេសា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ
ភូមិ វៀតណាមលោក Nguyen Thien Nhan បានទៅពិនិត្យមើលរូបសណ្ឋាន លើវាល
ស្រែធំនៃសហករណ៍ Khiet Tan នៅឃុំ Thanh Loi ស្រុក Vinh Thanh និងសហករណ៍
ចិញ្ចឹមគោយកទឹកដោះ Long Hoa នៅខ័ណ្ឌ Binh Thuy ទីក្រុង Can Tho ភាគខាងត្បូង
វៀតណាម។នៅទីនេះ លោក Nguyen Thien Nhan បានសំដែងគោលបំណងថា
សហករណ៍ Khiet Tan អភិវឌ្ឍន៍ក្លាយទៅជាគំរូក្នុងការដាំស្រូវលើវាលស្រែធំ ព្រម
ទាំងស្រាវជ្រាវពូជថ្មី និងជំរុញការអនុវត្តបច្ចេកទេសថែមទៀត។ស្ដីពីរូបសណ្ឋាន
សហករ ណ៍ចិញ្ចឹមគោយកទឹកដោះ Long Hoa លោក Nguyen Thien Nhan បាន
សង្កត់ធ្ងន់ថា Long Hoa ត្រូវមានការលើកមតិជាមួយផ្នែកមានសមត្ថកិច្ចនានាអំពី
គោលនយោបាយ ជួយឧបត្ថម្ភជាសត្វពូជថ្មីដើម្បីលើកកំពស់គុណភាពសំរាប់
ហ្វូងគោ។លោកក៏បានស្នើរឲ្យរដ្ឋអំណាចទីក្រុង Can Tho ស្រាវជ្រាវដំណោះ
ស្រាយនានា ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការធ្វើសកម្មភាពរបស់បណ្ដា
សហករណ៍ រួមចំណែក ជួយឧបត្ថម្ភប្រជាកសិកររួចផុតពីភាពក្រីក្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ