ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Dinh

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Dinh - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan


(VOVworld) - នាថ្ងៃទី៣ ធ្នូ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោ
បាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានទៅ
សាកសួរសុខទុក្ខនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Dinh ភាគកណ្ដាលវៀត
ណាម។លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងឥត
ឈប់ឈររបស់ខេត្ត Binh Dinh ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ និង
បានស្នើរឲ្យថ្នាក់ដឹកនាំខេត្ត យកចិត្តទុកដាក់ថែមទៀតដល់ការកសាងសហករណ៍។
លោក Nguyen Thien Nhan ក៏បានវាយតំលៃខ្ពស់ចំពោះការផ្ដួចផ្ដើមគំនិតរបស់ខេត្ត អំពីការអនុវត្តគម្រោងការណ៍ចម្រាញ់ប្រេងនៅមណ្ឌលសេដ្ឋកិច្ច Nhon Hoi​ ផងដែរ។
មុននោះ លោក Nguyen Thien Nhan បានទៅទស្សនាបណ្ដាសហករណ៍កសិកម្ម
Nhon Tho ២និងសហករណ៍ Phuoc Loc ជួបប្រាស្រ័យជាមួយអ្នកនេសាទ សិស្សានុ
សិស្សពូកែ គ្រូបង្រៀន និងទាហានការពារព្រំដែនខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ