ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទៅជូនពរបុណ្យចូលឆ្នាំថ្មីខ្មែរនៅខេត្ត Tra Vinh

(VOVWORLD) - នាព្រឹកថ្ងៃទី៩ មេសា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man រួមជាមួយក្រុមការងារបានទៅសាកសួរសុខទុក្ខ ជូន អំណោយនិងជូនពរបុណ្យចូលឆ្នាំថ្មីខ្មែរចំពោះសមាគមន៍ព្រះសង្ឃសាមគ្គីស្នេហាជាតិ ខេត្ត Tra Vinh និងក្រុមគ្រួសារគោលនយោបាយ ជនចាស់ជរាគំរូជាជនជាតិ ខ្មែរ។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទៅជូនពរបុណ្យចូលឆ្នាំថ្មីខ្មែរនៅខេត្ត Tra Vinh - ảnh 1 លោក Tran Thanh Man ជូនអំណោយចំពោះបណ្ដាព្រះសង្ឃជនជាតិខ្មែរ 


លោក Tran Thanh Man បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋជានិច្ចកាល យកចិត្តទុកដាក់ដល់ការអនុវត្តគោលនយោបាយយ៉ាងម៉េចដើម្បីជនជាតិទាំង ឡាយសុទ្ធតែអភិវឌ្ឍន៍ដូចគ្នា ហើយគុណភាពជីវភាពរស់នៅបានលើកស្ទួយ ដោយឥតឈប់ឈរ។

        “ខ្ញុំមានគោលបំណងថា ព្រះសង្ឃនិងសហគមន៍ជនជាតិខ្មែរទាំងមូល ទទួលបានបុណ្យចូលឆ្នាំថ្មីប្រពៃណីជាមួយក្ដីសប្បាយយ៉ាងក្រៃលែង ហើយ អនុវត្តន៍ឲ្យបានល្អនូវចលនាប្រឡងប្រណាំងស្នេហាជាតិ។ យើងរួមដៃរួមកម្លាំង កសាងប្រទេសវៀតណាមកាន់តែអភិវឌ្ឍន៍ ក្នុងគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមភាពនិងអារិយធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ