ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយប្រធានវិទ្យាស្ថានគុយបាមិត្តភាព

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយប្រធានវិទ្យាស្ថានគុយបាមិត្តភាព - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន
វិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្ដាប្រជាជាតិ (VOV)

        Vovworld-នាព្រឹកថ្ងៃទី៨មេសានៅទីក្រុងហាណូយ សមាជិកការិយាល័យ​នយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
លោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយលោកស្រី Kenia Serrano
Puig ប្រធានវិទ្យាស្ថានគុយបាមិត្តភាពជាមួយបណ្ដាប្រជាជាតិដែល​កំពុង​​បំពេញ
ទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៧ដល់១២មេសា។

        នៅពិធីជួបសន្ទនា លោក Nguyen Thien Nhan បានថ្លែងអំណរគុណបក្ស​រដ្ឋាភិបាលប្រជាជនគុយបាបានសាមគ្គីភាពជិតស្និទ្ធនិងជានិច្ចកាលលៃទុកនូវ​មនោសញ្ចេតនាដ៏ជ្រាលជ្រៅចំពោះវៀតណាម។ លោក Nguyen Thien Nhan បាន​
អះអាងថា គុយបាកំពុងឈានទៅដំណាក់កាលអភិវឌ្ឍន៍ថ្មីជាមួយការ​អនុម័ត​លើច្បាប់វិនិយោគបរទេស។ ​រាល់បំរែបំរួលនេះនឹងរួមចំណែកបង្ក​លក្ខណៈ​ងាយ
ស្រួលដើម្បីជំរុញចំណងសាមគ្គីភាពមិត្តភាពជាប្រពៃណីនិងកិច្ច​សហប្រតិបត្តិការ
លើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ