ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី
|
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោក Hugh Borrowman (VOV) |
Vovworld-ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក
Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក
Hugh Borrowman នាថ្ងៃទី២៦មិថុនា។ នៅពីធីទទួលជួបសន្ទនានេះ លោក Nguyen
Thien Nhan បានឧទ្ទេសនាមជាមួយឯកអគ្គរដ្ឋទូត Hugh Borrowman អំពីតួនាទីភារកិច្ចរបស់រណសិរ្សមាតុភូមិវៀតណាម។ ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត
លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់នូវគោលជំហរមុនក៏ដូចជាក្រោយ
របស់អូស្ត្រាលីអំពីបញ្ហាសមុទ្រខាងកើត ពិសេសគឺចំពោះស្ថានភាពស្មុគស្មាញ
នាបច្ចុប្បន្ននៅសមុទ្រខាងកើត។ ក្នុងនោះគាំទ្រយ៉ាងខ្លាំងក្លាការធានាសន្តិសុខ
សុវត្ថិភាពសេរីភាពពាណិជ្ជកម្មនិងនាវាចរណ៍ គោរពច្បាប់អន្តរជាតិ ក្នុងនោះមាន
អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ស្ដីពីទំនាក់ទំនង
រវាងប្រទេសទាំងពីរ លោក Nguyen Thien Nhan អះអាងថាវៀតណាមជានិច្ចកាល
គោរពទំនាក់ទំនងសហប្រតិបត្តិការជាមួយអូស្ត្រាលី វាយតំលៃខ្ពស់ទំនាក់ទំនង
ដៃគូរលើគ្រប់វិស័យវៀតណាមអូស្ត្រាលីនាបច្ចុប្បន្ន៕