ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបំពេញការងារនៅខេត្ត Phu Tho
|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាម
លោក Nguyen Thien Nhan បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Phu Tho
(រូបថតៈ baophutho) |
(VOVworld)-នាថ្ងៃទី២២មេសា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមលោក Nguyen Thien Nhan បានមានជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការរណសិរ្សមាតុភូមិខេត្ត Phu Tho (ភាគខាងជើងវៀតណាម) និងអួជធូបរំលឹកវិញ្ញណក័្ខន្ធបណ្តាស្តេច Hung។ នៅក្នុងជំនួបនេះ លោក Nguyen
Thien Nhan បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែល គណៈកម្មាធិការរណសិរ្ស
មាតុភូមិខេត្ត Phu Thoទទួលបាន តាមបណ្តាចលនាដូចជា ចលនា ប្រជាជនទាំង មូលសមាគ្គីកសាងជីវភាពវប្បធម៌នៅទីប្រជុំជន ឬ ជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញវៀតណាមជាដើម។ ក្នុងថ្ងៃដដែល លោក Nguyen Thien Nhan បានអញ្ជើញទៅអូជធូបនៅវិហាព្រះមែ Au Co និងបណ្តាវិហារ ក្នុងមណ្ឌលកេរិ៍ ដំណែលប្រវត្តិសាស្រ្តពិសេសថ្នាក់ជាតិនៅវិហាបណ្តាស្តេច Hung ផងដែរ៕