ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមប្រគល់អាហារូបករណ៍ដល់កុមារក្រីក្រនៅទីក្រុង Can Tho

(VOVWORLD) -  នារសៀលថ្ងៃទី២ខែសីហា ប្រធានគណកម្មាធិការរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសាកសួរសុខទុក្ខចំពោះប្អូនៗសិស្សានុសិស្សក្រីក្រដែលឧស្សាព្យាយាមក្នុងការសិក្សា នៅស្រុក Vinh Thanh ទីក្រុង Can Tho ដោយបានប្រគល់កង់ចំនួន៥០គ្រឿងមានតម្លៃជិត១០០លានដុង និងអាហារូបករណ៍ចំនួន១០ចំណែក ដែល១ចំណែកមានតម្លៃ៣លានដុងសម្រាប់ជូនចំពោះប្អូនៗសិស្សានុសិស្ស។

ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមប្រគល់អាហារូបករណ៍ដល់កុមារក្រីក្រនៅទីក្រុង Can Tho - ảnh 1លោក Tran Thanh Man អញ្ជើញប្រគល់កង់ដល់កុមារក្រីក្រនៅស្រុក Vinh Thanh 

អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានគណកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា Vinh Thanh ជាស្រុកព្រៃភ្នំដាច់ស្រយាលនៃទីក្រុង Can Tho ហើយបច្ចុប្បន្ននេះប្អូនសិស្សានុសិស្សក្នុងស្រុកកំពុងជួបប្រទះនឹងការលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរទៅសាលារៀន។ ហេតុដូច្នេះ កង់ចំនួន ៥០គ្រឿងដែលប្រគល់ឲ្យប្អូនៗនឹងជួយសម្រួលឲ្យប្អូនមានមធ្យោបាយធ្វើដំណើរ ទៅសាលា។ នៅទីនេះ លោក Tran Thanh Man ក៏បានស្នើឲ្យរដ្ឋអំណាចនិងរណសិរ្សមាតុ ភូមិគ្រប់ជាន់ថ្នាក់គួរតែយកចិត្តទុកដាក់បន្ថែមទៀតចំពោះវិស័យអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ