ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ជួបធ្វើការនៅទីក្រុង Can Tho
(VOVWORLD) -នាថ្ងៃទី៣០កញ្ញានៅទីក្រុង Can Tho ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ ភូមិវៀតណាម លោក Tran Thanh Man និងក្រុមការងារសមាជិកសភាទីក្រុង Can Tho បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះ ឆ្នោតឃុំ Thanh Hoa ខ័ណ្ឌ Thot Not ទីក្រុង Can Tho។
នៅទីនេះ លោក Tran Thanh Man បានឲ្យដឹងថា ចំពោះមុខ បញ្ហាសុវត្ថិភាពអនាម័យម្ហូបអាហារនោះ ប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ គប្បីលើក កំពស់មនសិការនិងការទទួលខុសត្រូវរបស់ខ្លូន។ ក្នុងឱកាសនេះ លោក Tran Thanh Man និងក្រុមការងារ បានអញ្ជើញទៅសាកសួរសុខទុក លើកទឹកចិត្តនិង ជូនអំណោយចំពោះជនចាស់ជរាឆ្នើមលើទូទាំងខេត្ត។
នាយប់ថ្ងៃទី៣០កញ្ញា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមលោក Tran Thanh Man និងថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស គណៈកម្មាធិ ការប្រជាជនទីក្រុង Can Tho អញ្ជើញចូលរួមពិធីបុណ្យសំពះព្រះខែ២០១៧ និងជូន អំណោយដល់កុមារមានស្ថានភាពលំបាកនៅខ័ណ្ឌ Ninh Kieu ផងដែរ៕