ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man អំណរសាទរបុណ្យអ៊ីស្ទើរឆ្នាំ២០១៨
(VOVWORLD) - នាថ្ងៃទី៣ មេសា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man ដឹកនាំគណៈប្រតិភូនៃផែន មហាសាមគ្គីជាតិទាំងមូល បានទៅទស្សនកិច្ច ជូនពរបុណ្យអ៊ីស្ទើរឆ្នាំ២០១៨នៅ ប៉ារ៉ាស់ទីក្រុងហាណូយនិងសមាគមន៍ប្រូតេស្តង់វៀតណាម សាខាភាគខាង ជើង។
ប្រធានមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man និងកាឌីណាល អគ្គអេវ៉ែកប៉ារ៉ាស់ទីក្រុង ហាណូយលោក Nguyen Van Nhon (រូបថត៖ qdnd.vn) |
ជួបសំណេះសំណាលជាមួយកាឌីណាល អគ្គអេវ៉ែកប៉ារ៉ាស់ទីក្រុង ហាណូយលោក Nguyen Van Nhon ប្រធានមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ជឿជាក់ថា កាឌីណាល អគ្គអេវ៉ែកលោក Nguyen Van Nhon នឹងបន្តអំពាវនាវឲ្យបណ្ដាអេវ៉ែក បុព្វជិត និងប្រជាសាសនិកកាតូលិក ក្នុងប៉ារ៉ាស់ ចូលរួមសកម្មភាពសង្គមកិច្ច ចលនាប្រឡងប្រណាំង ស្នេហាជាតិ ហើយអនុវត្តន៍ឲ្យបានល្អនូវច្បាប់ជំនឿសាសនាដែលចូលជាធរមាន ចាប់ពីថ្ងៃទី១ មករាឆ្នាំ២០១៨។
បំពេញទស្សនកិច្ចនៅសមាគមន៍ប្រូតេស្តង់វៀតណាម សាខាភាគខាងជើង លោក Tran Thanh Man បានជឿជាក់ថា ដោយការទទួលខុសត្រូវរបស់ខ្លួន ចំពោះសមាគមន៍ប្រូតេស្តង់និងប្រទេសជាតិ ប្រធានសមាគមន៍ ប៉ាស្ទ័រ Nguyen Huu Mac នឹងអំពាវនាវឲ្យអ្នកមុខអ្នការនិងប្រជាសាសនិកប្រូតេស្តង់ បន្ត អនុវត្តឲ្យបានល្អនូវគោលជំហរ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ហើយចូលរួមចលនានានាដោយរណសិរ្សបំផុសឡើង៕