ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមអបអរសាទរបុណ្យណូអែលនៅតាមតំបន់នានាទូទាំងប្រទេស
(VOVWORLD) - លោក Tran Thanh Man សង្ឃឹមថា ជាមួយតួនាទីនិងកិត្យានុភាពរបស់ខ្លួន មេដឹកនាំសាសនានិងសាសនិកជន នៅខេត្ត Nghe An នឹងបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយ និងចលនាឲ្យសាសនិកជន អនុវត្តន៍ល្អគោលការណ៍ណែនាំនិងគោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បប់របស់រដ្ឋ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់និងប្រទេសជាតិ។
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man |
នាព្រឹកថ្ងៃទី ១៣ ធ្នូ នៅខេត្ត Nghe An ក្នុងឱកាសបុណ្យណូអែល ២០២០ ប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញបំពេញទស្សនកិច្ចអបអរសាទរបុណ្យគ្រីស្ទម៉ាសដល់គណៈកម្មាធិការសាមគ្គីកាតូលិកខេត្ត Nghe An និងព្រះសហគមន៍កាតូលិក Vinh ផងដែរ។ លោក Tran Thanh Man សង្ឃឹមថា ជាមួយតួនាទីនិងកិត្យានុ ភាពរបស់ខ្លួន មេដឹកនាំសាសនានិងសាសនិកជន នៅខេត្ត Nghe An នឹងបន្ត យកចិត្តទុកដាក់ ផ្សព្វផ្សាយ និងចលនាឲ្យសាសនិកជន អនុវត្តន៍ល្អគោលការណ៍ណែនាំនិង គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បប់របស់រដ្ឋ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមក្នុងតំបន់និងប្រទេសជាតិ។
មុននោះ នារសៀលថ្ងៃទី ១២ ធ្នូ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញអបអរបុណ្យគ្រីស្ទម៉ាស នៅព្រះសហគមន៍កាតូលិក Bui Chu នៃខេត្ត Nam Dinh និងកាតូលិកសាសនិកនៃព្រះសហគមន៍កាតូលិក Thai Binh។ លោកប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជឿជាក់ថា នាពេលខាងមុខ បព្វជិត បូជា ចារ្យនិងសាសនិកជននឹងបន្តអនុវត្តបានល្អនូវគោលការណែនាំនិងគោលមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋ បន្តអនុវត្តរាល់ការចលនាប្រឡងប្រណាំងដោយរណសិរ្សមាតុភូមិវៀតណាមបំផុសឡើង៕