ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ជួបសន្ទនាជាមួយគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្ត

ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ជួបសន្ទនាជាមួយគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្ត - ảnh 1
លោក Nguyen Van Binhប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានអញ្ជើញជួបសន្ទនាជាមួយគណៈ ប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (Nguyễn Dân - TTXVN)

(VOV)_នាល្ងាចថ្ងៃទី ៣០ មិនា នៅរដ្ឋធានីហាណូយ លោក Nguyen Van Binh​
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។ នៅទីនេះ លោក Nguyen Van Binh​ បានវាយតម្លៃ
ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាម​និង IMF ហើយ
វាយតម្លៃវិជ្ជមានចំពោះ​លទ្ធផលធ្វើការងារ​របស់​គណៈប្រតិភូ។ លោក Nguyen Van Binh
 បានជូនដំណឹងអំពីគោលការណ៍ គោលនយោបាយ​ធំៗរបស់​បក្ស​កុម្មុយនីស្តវៀតណាម
ស្ដីអំពីការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន ​លើកកម្ពស់​គុណភាពកំណើន ការប្រកួតប្រជែង
នៃខឿនសេដ្ឋកិច្ច និងអនុវត្ត​ដំណើរការ​សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ រក្សាស្ថិរភាព
នយោបាយ​សង្គម​នៅ​ក្នុងបរិយាកាសវៀតណាមចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីថ្មី​។

          រីឯខ្លួនវិញ លោក Alex Moumouras ប្រធានគណៈប្រតិភូ IMF បានវាយ​តម្លៃ​ខ្ពស់
ចំពោះ គោលការណ៍គោលនយោបាយកំណែទម្រង់ទិសដៅរអភិវឌ្ឍន៍ដំណាក់កាល ២០១៦
 - ២០២០ និងបណ្ដាអាទិភាពនៃគោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់វៀតណាម ។
លោក Alex Moumouras បានអះអាងថា IMF នឹងសហប្រតិបត្តិការយ៉ាងជិតស្និត និង
ជួយឧបត្ថម្ភវៀតណាម​ប្រកបដោយ​ប្រសិទ្ធភាពថែមទៀត ​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ