ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ទទួលជួបគណៈ ប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន

(VOVWORLD) - បក្សនិងរដ្ឋវៀតណាមគោរពទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដែលជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ជួរមុខរបស់វៀតណាម។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ទទួលជួបគណៈ ប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន - ảnh 1 ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC ) (រូបថត៖ TTXVN)

នេះជាការអះអាងរបស់ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមលោក Nguyen Van Binh នៅក្នុង ជំនួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC ) រួមមានថ្នាក់ដឹកនាំនិងតំណាងនៃសហគ្រាសនិងសម្ព័ន្ធក្រុមហ៊ុនជួរមុខអាមេរិក ចំនួន៤០អង្គភាពដូចជា Microsoft Google GE FedEX កាលពីរសៀលថ្ងៃទី១៣ ខែមីនានៅរដ្ឋធានីហាណូយ។

        លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា សហគមន៍ធុរកិច្ចជនអាមេរិក បាននិងកំពុងដើរតួនាទីសំខាន់ក្នុងដំណើរការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី ហើយជំរុញគោលដៅអភិវឌ្ឍនានារបស់ វៀតណាម ផងដែរ។ ដោយឈរលើ ស្មារតីនោះ លោក Nguyen Van Binh បានស្នើអោយ USABC និងសហគ្រាស អាមេរិកបន្តយកចិត្តទុកដាក់ បើកទូលាយការវិនិយោគ ការធ្វើអាជីវកម្មនៅទីផ្សារ វៀតណាម ក៏ដូចជាឧទ្ទេសនាមនិងទាក់ទាញសហគ្រាសថ្មីៗរបស់អាមេរិកមក ដល់វៀតណាមផងដែរ។

        ចំណែកឯគណៈប្រតិភូធុរកិច្ចជនអាមេរិកវិញ ក៏បានសម្ដែងនូវគោលបំណង ចង់បន្តទទួលបានការគាំទ្ររបស់បក្សនិងរដ្ឋវៀតណាម ដើម្បីជំរុញសកម្មភាព អាជីវកម្មនៅវៀតណាមអោយបានខ្លាំងក្លាថែមទៀត ព្រមទាំងអះអាងថា ការរីក ចម្រើនយ៉ាងខ្លាំងក្លានៃកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងអាមេរិកនិង វៀតណាម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ រួមចំណែកជំរុញទំនាក់ទំនងសហ ប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ