ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Nguyen Van Binh អញ្ជើញទៅទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី

(VOVWORLD) -បន្ទាប់ពីបានចូលរួមវេទិកាសេដ្ឋកិច្ចប៉ែកខាងកើត នៅ Vladivostok សហព័ន្ធរុស្ស៊ី លោក Nguyen Van Binh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមបានដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាម អញ្ជើញបំពេញទស្សនកិច្ចការងារនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ កញ្ញា។
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាមលោក Nguyen Van Binh អញ្ជើញទៅទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី - ảnh 1

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនេះ លោក Nguyen Van Binh បានដំណើរការកិច្ចចរចាជាមួយគណៈដឹកនាំបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ដឹកនាំដោយ លោក Gennady Zyuganov ជួបចរចាជាមួយ លោក Igor Shuvalov ឧបនាយករដ្ឋមន្ត្រីទី ១ នៃរដ្ឋាភិបាល សហព័ន្ធរុស្ស៊ី និងជាប្រធានគណៈកម្មការរុស្ស៊ីនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសហព័ន្ធរុស្ស៊ី- វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនរដ្ឋសហព័ន្ធរុស្ស៊ីស្ដីពីបរមាណូ ROSATOM  ទស្សនកិច្ចការងារជាមួយធនាគារអន្តរជាតិចំនួន ២ កន្លែងដែលវៀតណាមជាសមាជិក គឺធនាគារសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ (IBEC) ធនាគារវិនិយោគអន្តរជាតិ (IBM) និងជួបធ្វើការជាមួយធនាគារ Solidarnost របស់រុស្ស៊ី។នៅក្នុងជំនួបការងារជាមួយប្រធានបក្សកុម្មុយនីស្តរុស្ស៊ី លោក Gennady Ziuganov លោក Nguyen Van Binh បានអះអាងថា បក្សកុម្មុយនីស្តវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព ប្រពៃណីដ៏ល្អប្រសើរជាមួយបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ហើយស្នើឲ្យបក្សទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រក្សាការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំ សំដៅជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី។

នៅក្នុងជំនួបជាមួយ ឧបនាយករដ្ឋមន្ត្រី លោក Igor Shuvalov ភាគីទាំងពីរបានវាយតម្លៃខ្ពស់ទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម លោក Nguyen Van Binh និងលោក Igor Shuvalov បានឯកភាពថា ភាគីទាំងពីររួមសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប ហើយនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន ១០ ពាន់លានដុល្លារនាឆ្នាំ ២០២០។

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនិច្ចនៅរុស្ស៊ី លោក Nguyen Van Binh បានអញ្ជើញទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅទីក្រុងម៉ូស្គូ ជួបសំណេះសំណាលជាមួយតំណាងសមាគមជនវៀត ណាមនៅរុស្ស៊ី និងសម្ព័ន្ធសមាគមសហគ្រាសវៀតណាមនៅរុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ