ប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស៖ ប្រមូលផ្តុំត្រៀមរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ


ប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស៖ ប្រមូលផ្តុំត្រៀមរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ - ảnh 1
ប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស៖ ប្រមូលផ្តុំត្រៀមរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ (Image: VNA)

(VOVworld)  - នារសៀលថ្ងៃទី ២៩ មករា សន្និសីទកម្មាភិបាលស្តីអំពីការងាររៀបចំ
​និងកសាងបក្សឆ្នាំ ២០១៥ បានសម្រេចខ្លឹមសាររបៀបវារៈដែលបានដាក់ចេញក្រោយ
រយៈពេល ១ ថ្ងៃធ្វើ ការ។ ថ្លែងមតិបូកសរុបសន្និសីទ ប្រធានគណៈចាត់តាំងមជ្ឈឹម
លោក  To Huy Rua បានលើកច្បាស់នូវលទ្ធផលដែលផ្នែកចាត់តាំងកសាងបក្សបាន
អនុវត្តក្នុងឆ្នាំ ២០១៤។ ស្តីអំពីទិដៅភារកិច្ចនាពេលខាងមុខ លោក To Huy Rua​ បាន
អះអាងថា៖ បរិមាណនិងចរិតលក្ខណៈការងារក្នុងឆ្នាំ ២០១៥ នឹងធ្ងន់ធ្ងរណាស់
ដោយសារនេះគឺជាឆ្នាំរៀបចំមហាសន្និបាតបក្សភាគគ្រប់ជាន់ថ្នាក់និងការត្រៀម
រៀបចំឲ្យមហាសន្និបាតលើកទី ១២​ របស់បក្ស។ រួមជាមួយការអនុវត្តជោគជ័យនៃ
សេចក្តីសម្រេចចិត្តមហានសន្និបាតលើក ទី ១១ របស់បក្ស គណៈចាត់តាំងប្រមូល
ផ្តុំពិគ្រោះយោបល់បញ្ជាណែនាំការងារត្រៀមរៀបចំនិងរៀបចំមហាសន្និបាតបក្ស
ភាគគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ