ប្រធានគណៈចាត់តាំងមជ្ឈឹមលោក Pham Minh Chinh ទទួលជួបអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុន
(VOVWORLD) - លោក Pham Minh Chinh បានបន្តថែមទៀតថា រដ្ឋសភាវៀតណាមមានគោល បំណងចង់អញ្ជើញសមាជិកសភាវ័យក្មេងជប៉ុនមកបំពេញទស្សនកិច្ច ជួប ប្រាស្រ័យជាមួយសមាជិកសភាវ័យក្មេង វៀតណាមនាខែមករាឆ្នាំ២០២០ សំដៅ បង្កើនទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ។
ប្រធានគណៈចាត់តាំង មជ្ឈឹមវៀតណាមនិងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន លោក Pham Minh Chinh (ខាងស្ដាំ) និងអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញ វត្ថុជប៉ុនលោក Suzuki Keisuke (រូបថត៖ quochoi.vn) |
នារសៀលថ្ងៃទី២៦ ខែសីហា នៅអគាររដ្ឋសភា ប្រធានគណៈចាត់តាំង មជ្ឈឹមវៀតណាមនិងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន លោក Pham Minh Chinh បានទទួលជួបសមា ជិកសភា អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញ វត្ថុជប៉ុនលោក Suzuki Keisuke ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀត ណាម។ នៅទីនេះ លោក Pham Minh Chinh បានជម្រាបថា ប្រទេសទាំងពីរមាន ឧត្តមភាពជាច្រើនដែលអាចបំពេញបន្ថែម ជួយឧបត្ថម្ភគ្នាដើម្បីអភិវឌ្ឍ ជាពិ សេសគឺ វៀតណាមនិងជប៉ុនសុទ្ធតែជាសមាជិកនៃកិច្ចព្រមព្រៀង CPTPP។ លោក Pham Minh Chinh បានបន្តថែមទៀតថា រដ្ឋសភាវៀតណាមមានគោល បំណងចង់អញ្ជើញសមាជិកសភាវ័យក្មេងជប៉ុនមកបំពេញទស្សនកិច្ច ជួប ប្រាស្រ័យជាមួយសមាជិកសភាវ័យក្មេងវៀតណាមនាខែមករាឆ្នាំ២០២០ សំដៅ បង្កើនទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរ។
ចំណែកឯអនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Suzuki Keisuke បាន ស្នើអោយប្រទេសទាំងពីរបន្តផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ទៅ វិញទៅមកនាពេលខាងមុខ សំដៅជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម។ លោក Suzuki Keisuke បានអះអាងថា វៀតណាមជាទីផ្សារគួរ អោយទាក់ទាញចំពោះសហគ្រាសជប៉ុនហេតុនេះហើយសហគ្រាសជប៉ុនមាន គោលបំណង ថា បរិយាកាសវិនិយោគធ្វើអាជីវកម្មនៅវៀតណាមនឹងបន្តត្រូវ បានកែលម្អថែមទៀត៕