ប្រធានគណៈបក្ស CNRP អំពាវនាវដំណើរការសន្ទនា ជាមួយគណៈបក្ស CPP

ប្រធានគណៈបក្ស CNRP អំពាវនាវដំណើរការសន្ទនា ជាមួយគណៈបក្ស CPP - ảnh 1
ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី (Image: giaoduc.net.vn)

(VOVworld) – នាថ្ងៃទី ៣១ តុលា ថ្លែងមតិក្នុងសន្និសីទកាសែត ប្រធានគណៈបក្ស
សង្គ្រោះជាតិកម្ពុជា (CNRP) លោក សម រង្ស៊ី បានអំពាវនាវ ដំណើរការសន្ទនា
ជាមួយគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចសំដៅ ស្វែងរកដំណោះ
ស្រាយជុំវិញការខ្វែងគំនិតខាងនយោបាយបន្ទាប់ពីការបោះឆ្នោតរដ្ឋសភានីតិកាល
ទី ៥។ ប្រធាន CNRP បានឲ្យដឹងទៀតថា៖ លោកនឹងហៅទូរស័ព្ទទៅឧបនាយក
រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស​ ខេង ដើម្បីជូនដំណឹងថា៖
CNRP ត្រៀមខ្លួនជាស្រេចចាប់ផ្តើមតភ្ជាប់ការចរចាររវាងគណៈបក្សទាំង ២ ឡើង
វិញ។ ការចាប់ផ្តើមការចរចាររវាង CNRP និង CPP ឡើងវិញ ដើម្បីដោះស្រាយការ
ខ្វែងគំនិត ក្រោយការបោះឆ្នោត ដោយសារ ភាគីទាំង ២ សុទ្ធតែនាំចេញលក្ខណៈ
សម្រេចកំណត់ដំបូងរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ