ប្រធានតំណាងថ្មីរបស់ UNDP ប្តេជ្ញាគាំទ្រការអភិវឌ្ឍរបស់វៀតណាម
(VOVWORLD) - លោកស្រីមានសេចក្តីសោមនស្សរីករាយដែលត្រូវបានតែងតាំងជាប្រធានតំណាង UNDP ប្រចាំនៅវៀតណាម ព្រមទាំងបានសង្កត់ធ្ងន់ថា ក្នុងតួនាទីថ្មី លោកស្រីនឹងបន្តជំរុញការជួយឧបត្ថម្ភដំណើរការអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការកាត់បន្ថយ និងការបន្សាំជាមួយការប្រែប្រួលអាកាសធាតុ និងជំនះពុះពារលើផលវិបាកដោយសារគ្រាប់មីន។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA) |
នាថ្ងៃទី ៦ តុលា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជួបពិភាក្សាការងារជាមួយលោកស្រី Ramla Al Khalidi ប្រធានតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP)។ លោកស្រី Ramla Al Khalidi បានអះអាងថា លោកស្រីមានសេចក្តីសោមនស្សរីករាយដែលត្រូវបានតែងតាំងជាប្រធានតំណាង UNDP ប្រចាំនៅវៀតណាម ព្រមទាំងបានសង្កត់ធ្ងន់ថា ក្នុងតួនាទីថ្មី លោកស្រីនឹងបន្តជំរុញការជួយឧបត្ថម្ភដំណើរការអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការកាត់បន្ថយ និងការបន្សាំជាមួយការប្រែប្រួលអាកាសធាតុ និងជំនះពុះពារលើផលវិបាកដោយសារគ្រាប់មីន។ ទាក់ទិននឹងដំណើរទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោកស្រី Al Khalidi ជឿជាក់ថា លោកអគ្គលេខាធិការនឹងបន្តផ្ញើសារដ៏រឹងមាំដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Dang Hoang Giang មានក្ដីសង្ឃឹមថា UNDP នឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព បង្កើនការចែករំលែកបទពិសោធន៍ ផ្ដល់ប្រឹក្សាយោបល់ ជួយឧបត្ថម្ភដល់ការកសាងគោលនយោបាយសេដ្ឋកិច្ច សង្គម កសាងសមត្ថភាព ជួយសម្រួលដល់ការអនុវត្តគោលដៅដែលវៀតណាមបានដាក់ចេញក្នុងសន្និសីទ COP-26 ផងដែរ៕