ប្រធានតំណាងអង្គការ UNICEF ប្រចាំវៀតណាម៖ ប្រព័ន្ធចាក់វ៉ាក់សាំងខ្លាំងក្លា ជួយវៀតណាមឱ្យរឹងមាំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - ប្រព័ន្ធនេះបានឈរយ៉ាងរឹងមាំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដើម្បីផ្តល់វ៉ាក់សាំងជូនប្រជាជនប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព។

ប្រធានតំណាងអង្គការ UNICEF ប្រចាំវៀតណាម៖ ប្រព័ន្ធចាក់វ៉ាក់សាំងខ្លាំងក្លា ជួយវៀតណាមឱ្យរឹងមាំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ - ảnh 1លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម (ប្រភព៖ TTXVN)

នាថ្ងៃទី ១៩ ខែកក្កដា ថ្លែងមតិអំពីការដែល មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយទិន្នន័យផ្លូវការស្តីពីការចាក់វ៉ាក់សាំងបង្ការសម្រាប់កុមារ លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំនៅវៀត ណាមបានអះអាងថា វៀតណាមបានបង្កើតប្រព័ន្ធចាក់វ៉ាក់សាំងដ៏ខ្លាំងក្លាមួយ។ ប្រព័ន្ធនេះបានឈរយ៉ាងរឹងមាំក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដើម្បីផ្តល់វ៉ាក់សាំងជូនប្រជាជនប្រកបដោយសុវត្ថិភាពនិងមានប្រសិទ្ធភាព។

ប្រធានតំណាងអង្គការ UNICEF ប្រចាំនៅវៀតណាមបានអំពាវនាវឱ្យវៀតណាមខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីរួមចំណែកដល់ការសម្រេចបាននូវការគ្របដណ្តប់ជាសកល និងការទប់ស្កាត់ការរីករាលដាលនៃជំងឺ។ ប្រការនោះបញ្ជាក់បន្ថែមអំពីតួនាទីសំខាន់នៃការចាក់វ៉ាក់សាំងបង្ការដើម្បីរក្សាសុខភាពរបស់កុមារ ក្មេងជំទង់ មនុស្សពេញវ័យ និងសង្គមទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ