ប្រធានាធិតបីអ៊ុយក្រែនយល់ព្រមបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព “គ្មាននយោបាយ”
|
បាតុករនានានៅទីក្រុង Kiev (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ១២ កុម្ភៈ ប្រធានរដ្ឋសភាអ៊ុយក្រែន លោក Vladimir Rybak
បានប្រកាសថា៖ ប្រធានាធិតបីនៃប្រទេសនេះ Viktor Yanukovych បានយល់ព្រម បង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព “គ្មាននយោបាយ” សំដៅដោះស្រាយវិបត្តិនយោបាយ ដែលបានអូសបន្លាយក្នុងរយៈពេល ៣ ខែ នៅប្រទេសនេះ។ ក្នុងជំនួបជាមួយ សមជិកនៃក្រុមប្រឹក្សាសភា NATO ដែលដឹកនាំដោយលោក Hugh Barley ប្រធាន
រដ្ឋសភាអ៊ុយក្រែន លោក Rybak បានឲ្យដឹងថា៖ អ៊ុយក្រែនមិនអាចខ្វះ រដ្ឋាភិបាល
ដូចបច្ចុប្បន្ននេះឡើយ ដោយហេតុនេះ ប្រធានាធិបតីបានយល់ព្រមបង្កើតរដ្ឋាភិបាល
សម្ព័ន្ធភាពមួយដោយមានភារកិច្ចជួរមុខគឺដោះស្រាយរាល់បញ្ហាសេដ្ឋកិច្ចក្នុងប្រទេស៕