ប្រធានធាធិបតីទួរគី លោក Recep Tayyip Erdogan ធ្វើទស្សនកិច្ចនៅរុស្ស៊ី

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនិច្ចលើកនេះ ភាគីទាំងពីរគ្រោងនឹង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន។ ប្រធានាធិបតីលោក Vladimir Putin និងមសភាគី លោក Erdogan នឹងជួបប្រជុំជាមួយសហគ្រាសនៃប្រទេសទាំងពីរ។
ប្រធានធាធិបតីទួរគី លោក Recep Tayyip Erdogan ធ្វើទស្សនកិច្ចនៅរុស្ស៊ី - ảnh 1 ប្រធានធាធិបតីទួរគី លោក Recep Tayyip Erdogan (រូបថត៖ vnanet.vn)

ប្រធានធាធិបតីទួរគី លោក Recep Tayyip Erdogan និងធ្វើទស្សនកិច្ចការងារនៅទីក្រុងម៉ូស្គូនាថ្ងៃទី ៦ ខែមេសាខាងមុខ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ ថ្នាក់ដឹកនាំទាំងពីររូបនឹងពិភាក្សាអំពីការដែលរុស្ស៊ី ផ្ដល់ប្រព័ន្ធការពារកាំជ្រួច S-400 ឲ្យទួរគី ដំណើរការកសាងបំពង់បង្ហូរឧស្ម័នរុស្ស៊ី - ទួរគី និងរោងចក្រនុយក្លេអ៊ែរ Akkuyu នៅទួរគី។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនិច្ចលើកនេះ ភាគីទាំងពីរគ្រោងនឹង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន។ ប្រធានាធិបតីលោក Vladimir Putin និងមសភាគី លោក Erdogan នឹងជួបប្រជុំជាមួយសហគ្រាសនៃប្រទេសទាំងពីរ និងចូលរួមពិធីសម្ពោធឆ្នាំផ្លាស់ប្ដូរវប្បធម៌ និងទេសចរណ៍រុស្ស៊ី - ទួរគី។

នាថ្ងៃទី ៥ ខែមេសាប្រធានាធិបតីទួរគី Recep Tayyip Erdogan បានសន្យាថានឹងបន្តអនុវត្តន៍កិច្ចរកិច្ចសន្យាបញ្ជាទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី ដោយមិនអើពើនឹងការព្រួយបារម្ភខាងសន្តិសុខរបស់អាមេរិក។ ការប្រគល់ ប្រព័ន្ធការពារមីស៊ីល S-400 នេះ នឹងប្រប្រឹត្តិទៅនាខែកក្កដាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ