ប្រធានធនាគារកណ្តាលនូវែលសេឡង់វាយតម្លៃខ្ពស់ចំពោះវៀតណាមដែលបានកាត់បន្ថយអត្រាការប្រាក់ និងផ្តល់អាទិភាពដល់កំណើន

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ មីនា នៅទីក្រុង Auckland ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅនូវែលសេឡង់ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបសាស្ត្រាចារ្យ Neil Quigley សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Waikato ក៏ជាប្រធានក្រុមប្រឹក្សាសមាជិកនៃធនាគារកណ្តាល នៃប្រទេសនូវែលសេឡង់ផងដែរ។

ប្រធានធនាគារកណ្តាលនូវែលសេឡង់វាយតម្លៃខ្ពស់ចំពោះវៀតណាមដែលបានកាត់បន្ថយអត្រាការប្រាក់ និងផ្តល់អាទិភាពដល់កំណើន - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Waikato និងជាប្រធានធនាគារកណ្តាលនៃប្រទេសនូវែលសេឡង់ (រូបថត៖ VOV)

នៅក្នុងកិច្ចប្រជុំនេះ សាស្ត្រាចារ្យ លោក Neil Quigley បានវាយតម្លៃថា វៀតណាមមានឋានៈ និងតួនាទីខ្ពស់កាន់តែខ្ពស់ ហើយអះអាងថា វៀតណាមជាតំបន់អាទិភាពសម្រាប់ Waikato ក្នុងតំបន់អាស៊ីអាគ្នេយ៍។ Waikato ប្តេជ្ញាផ្តោតលើធនធាន និងប្រតិបត្តិការរយៈពេលវែងក្នុងប្រទេសវៀតណាម ហើយទន្ទឹងរង់ចាំការពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យមួយចំនួនដូចជា៖ បច្ចេកវិទ្យា fintech បញ្ញាសិប្បនិម្មិត បង្ការប្រឆាំងការវាយប្រហារតាមអ៊ីនធឺណិត និងសន្តិសុខព័ត៌មាន។

អញ្ជើញចែករំលែកអនុសាសន៍មួយចំនួន អំពីគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច លោក Neil Quigley បានវាយតម្លៃខ្ពស់ចំពោះដំណោះស្រាយ និងលទ្ធផលរបស់វៀតណាមក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយរូបិយវត្ថុ និងការគ្រប់គ្រងអតិផរណា។ ជាពិសេស ការដែលវៀតណាមបានកាត់បន្ថយអត្រាការប្រាក់នាពេលថ្មីៗនេះ ខណៈដែលប្រទេសជាច្រើនបានដំឡើងអត្រាការប្រាក់ ហើយថាវៀតណាមអាចផ្តល់អាទិភាពដល់កំណើនលឿនជាងប្រទេសជាច្រើន បង្ហាញថា គោលនយោបាយគ្រប់គ្រងគឺត្រឹមត្រូវណាស់។ ក្នុងនាមជាប្រធានក្រុមប្រឹក្សាសមាជិកនៃធនាគារកណ្តាលនូវែលសេឡង់ សាស្ត្រាចារ្យ Neil Quigley ត្រៀមខ្លួនជាស្រេចដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងវិស័យឥណទាន ការគ្រប់គ្រងហិរញ្ញវត្ថុ និងធនាគារ។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើរឲ្យសំណាក់ប្រទេសនូវែលសេឡង់និយាយរួម និងសកលវិទ្យាល័យ Waikato និយាយដោយឡែក បន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន បច្ចេកវិទ្យាឌីជីថល និងបន្ទះឈីប Semiconductor...។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើរថា ជាមួយនឹងបទពិសោធន៍ និងតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារបម្រុងនៃប្រទេសនូវែលសេឡង់ លោកសាស្ត្រាចារ្យ Neil Quigley មានសកម្មភាពសហប្រតិបត្តិការជាច្រើន និងចែករំលែកបទពិសោធន៍ និងសំណូមពរជាមួយវៀតណាមក្នុងវិស័យគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ