ប្រធានាធិនបតីអាមេរិកចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការធ្វើស៊ើបអង្គេតសកម្មភាពរំលោភទៅលើកម្មសិទ្ធិបញ្ញចិន

(VOVWORLD) - នាថ្ងៃទី ១៤ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើអនុក្រឹត្យដំណើរការធ្វើស៊ើបអង្កេតការចោទប្រកាន់អំពីការរំលោភទៅលើកម្មសិទ្ធិបញ្ញាអាមេរិករបស់ចិន។ 
ប្រធានាធិនបតីអាមេរិកចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការធ្វើស៊ើបអង្គេតសកម្មភាពរំលោភទៅលើកម្មសិទ្ធិបញ្ញចិន - ảnh 1 ប្រធានាធិនបតីអាមេរិកចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការធ្វើស៊ើបអង្គេតសកម្មភាពរំលោភទៅលើកម្មសិទ្ធិបញ្ញចិន

(VOVworld) - នាថ្ងៃទី ១៤ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើអនុក្រឹត្យដំណើរការធ្វើស៊ើបអង្កេតការចោទប្រកាន់អំពីការរំលោភទៅលើកម្មសិទ្ធិបញ្ញាអាមេរិករបស់ចិន។ ថ្នាក់ដឹកនាំរូបនេះបានអះ អាងថា៖ នេះគឺជាការបោះជំហានធំមួយ។ តាមឯកសារនោះ តំណាងពាណិជ្ជ កម្មរបស់អាមេរិកប្រចាំនៅចិន លោក Robert Lighthizer ទទួលបានការបញ្ជា ពិចារណាឡើងវិញថាគោលនយោបាយរបស់ចិនដាក់សម្ពាធទៅលើក្រុមហ៊ុន អាមេរិកនៅចិនក្នុងការចាប់បង្ខំផ្ទេរប្រគល់បច្ចេកវិទ្យាសំរាប់ប្រទេសនេះដែរឬទេ។ ថ្លែងមតិមុនពេលចុះហត្ថលេខាលើអនុក្រិត្យ ប្រធានាធិបតី Trump បានអះអាងថា៖ លោក Robert Lighthizer មានសិទ្ធិពិចារណាជម្រើសទាំងអស់ សូម្បីតែវិធានការតបតវិញក្នុងករណីចាំបាច់។ តាមប្រធានាធិបតីអាមេរិកថា៖ កិច្ចការពារប្រជាពលករអាមេរិកគឺជាកាត្តបកិច្ចនិងភារកិច្ចរបស់លោក។ អ្នកប្រមុខសេតវិមានបានប្រកាសនឹងការពារសិទ្ធិនិពន្ធពាណិជ្ជសញ្ញាភាពសម្ងាត់ពាណិជ្ជកម្មនិងទ្រពសម្បត្តិបញ្ញាផ្សេងៗទៀតដែលដើរតួនាទីស្លាប់រស់ចំពោះសន្តិសុខនិងភាពសម្បូររុងរឿងរបស់អាមេរិក។ ក្រៅពីនោះ ប្រធានាធិបតី Donald Trump ក៏បានឲ្យដឹងថែមទៀតថា៖ នេះមែនជាការចាប់ផ្តើមតែប៉ុណ្ណោះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ