ប្រធានាធិបតីកូរ៉េខាងត្បូងគាំទ្រការចុះហ្ថលេខាលើកិច្ចព្រមព្រៀង RCEP ឆាប់រហ័ស
(VOVWORLD) - នាថ្ងៃទី១០ វិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអំពាវនាវជំរុញពាណិជ្ជកម្មសេរីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំង សម្តែងការគាំទ្រ ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
ប្រធានាធិបតីកូរ៉េខាងត្បូងគាំទ្រការចុះហ្ថលេខាលើកិច្ចព្រមព្រៀង RCEP ឆាប់រហ័ស |
(VOVworld) – នាថ្ងៃទី១០ វិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអំពាវនាវជំរុញពាណិជ្ជកម្មសេរីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំង សម្តែងការគាំទ្រ ចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ ថ្លែងមតិនៅសម័យប្រជុំពេញអង្គនៃការសន្ទនារវាងបណ្ដាថ្នាក់ដឹកនាំ APEC (ABAC) លោក Moon Jae-in បានសង្កត់ធ្ងន់ថា៖ ស្មារតីសមាហរណកម្មសេដ្ឋកិច្ចតាមរយៈ ពាណ្ជកម្មសេរីដែល APEC កំពុងប្រដេញតាមគឺជាគ្រឹះស្ថានបង្កើតឡើងជោគជ័យនេះ ហើយឥឡូវនេះគឺជាពេលវេលាកសាងបណ្ដាយន្តការសំរាប់ពាណិជ្ជកម្មសេរីក្នុងតំបន់។ ស្មារតីពោលខាងលើគប្បីត្រូវបានពង្រីកហើយតំបន់ពាណិជ្ជកម្មសេរីនៅអាស៊ី-ប៉ាស៊ីហ្វិក (FTAAP) គប្បីត្រូវបានរៀបចំឡើងយ៉ាងឆាប់ៗ តាមសំណូមពររបស់ ABAC។ ក៏តាម លោក Moon Jae-in ដែរថា៖ កំណាត់ផ្លូវអភិវឌ្ឍន៍ដែល APEC ជ្រើសរើសនឹងជាកំណាត់ផ្លូវអភិវឌ្ឍន៍របស់សេដ្ឋកិច្ចសកល។ ដើម្បីទទួលបានគោលដៅជំរុញពាណិជ្ជកម្មសេរីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកកូរ៉េខាងត្បូងនឹងខំប្រឹងប្រែងថែមទៀតដើម្បីឆ្ពោះទៅការចុះហត្ថលេខាលើ RCEP យ៉ាងឆាប់ រហ័សដើម្បីការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងរបស់ APEC៕