ប្រធានាធិបតីកូរ៉េខាងត្បូងចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានា
ធិបតីកូរ៉េខាងត្បូងនឹងអញ្ជើញ ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ធ្វើសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue; ជួបសម្ដែងការ គួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong; ចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol។ (រូបថត៖ Yonhap/TTXVN) |
នាថ្ងៃទី ២២ មិថុនា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងលោក ជំទាវបានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែមិថុនា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋ វៀតណាមលោក Vo Van Thuong។ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅពេលវេលាដែលមានអត្ថន័យដ៏ធំធេង គឺនៅចុងឆ្នាំមុន ប្រទេសទាំងពីរបានលើកកំពស់ទំនាក់ ទំនងទៅកម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីកូរ៉េខាងត្បូងនឹងអញ្ជើញ ជួបពិភាក្សាការងារជាមួយប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ធ្វើសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ; ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue; ជួបសម្ដែងការ គួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong; ចូលរួមវេទិកាធុរកិច្ចវៀតណាម-កូរ៉េខាងត្បូង។
ឆ្លើយសារព័ត៌មានក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Oh Young Ju បានវាយតំលៃខ្ពស់ចំពោះអត្ថន័យនៃដំណើរទស្សនកិច្ចនេះដោយចាត់ទុកថា នេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ វៀតណាម-កូរ៉េខាង ត្បូងដើម្បីពិភាក្សា កំណត់ទិសដៅ ទស្សនវិស័យ និងកម្មវិធីសកម្មភាពជាក់ស្ដែង ដើម្បី បន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើរ ក្នុងអំឡុងពេល ៣ ទសវត្សរ៍កន្លងទៅរវាងវៀតណាម-កូរ៉េខាងត្បូងផងដែរ៕