ប្រធានាធិបតីកូរ៉េខាងត្បូងជួបប្រជុំជាមួយសមភាគីអាមេរិក
(VOVWORLD) -ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានមកដល់វ៉ាស៊ីនតោននាថ្ងៃទី ២១ ឧសភា (តាមម៉ោងអាមេរិក) ដើម្បីជួបពិភាក្សការងារជាមួយសមភាគីអាមរិក លោក Donald Trump ស្ដីពីយុទ្ធសាស្ត្រត្រៀមរៀបចំជំនួបកំពូលជាមួយថ្នាក់ដឹកនាំ ស.ប.ប.កលោក Kim Jong-un នាពេលខាងមុខ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in និងលោកជំទាវភរិយា |
រដ្ឋមន្ត្រីមួយរូបនៃខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឲ្យដឹងថា៖តាមផែនការ នាថ្ងៃទី ២២ ឧសភា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺកូរ៉េខាងត្បូង និងអាមេរិក បានមានជំនួបដាច់ដោយឡែកប្រមាណ ៣០ នាទី មុននឹងដំណើរការកិច្ចពិភាក្សាការងារជាផ្លូវការ។ តាមលោករូបនេះបានឲ្យដឹងថា៖ " ជំនួបដាច់ដោយឡែកនេះអាចនឹងជាឱកាស ដើម្បីថ្នាក់ដឹកនាំទាំងពីររូបចែករំលែកនូវគំនិតយ៉ាងជ្រាលជ្រៅរបស់ខ្លួន ហើយនេះគឺជា កត្តាសំខាន់មួយ។
នាថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មានរបស់សេតវិមានបានជូនដំណឹងអំពីការចេញផ្សាយប្រាក់កាក់រំលឹកខួបអនុស្សាវរីយ៍ដែលមានរូបប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក លោក Kim Jong-un ក្នុងឱកាសថ្នាក់ដឹកនាំទាំងពីររូបគ្រោងនឹងមានជំនួបជាប្រវត្តិសាស្ត្រ។ក្រៅពីនេះ នៅខាងលើប្រាក់កាក់នេះមានបោះពុម្ភអក្សរ “ចរចាសន្តិភាព” ហើយខាងក្រោមគឺជាឆ្នាំចេញផ្សាយ “២០១៨“ ផងដែរ៕