|
អ្នកនាំពាក្យប្រធានាធិបតីលោក Jung Youn-Kuk ប្រកាសអំពីការរៀបចំរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីឡើងវិញ (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៣ វិច្ចិកា ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-
hye បានតែងតាំងប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិលោក Han Gwang-ok ជា
ប្រធានខុទ្ទកាល័យនិងអ្នកនយោបាយលោក Hur Won-je ជាលេខាធិការជាន់ខ្ពស់
របស់ប្រធានាធិបតីទទួលបន្ទុកបញ្ហានយោបាយ។នេះជាការផ្លាស់ប្ដូថ្មី បំផុតក្នុងជួរ
ជំនួយការរបស់ប្រធានាធិបតីលោកស្រី Park ដែលត្រូវបានចាត់ទុក ថា គឺសំដៅ
បន្ធូរស្រាលការរិះគន់ចំពោះរឿងអាស្រូវនយោបាយទាក់ទិនដល់មិត្តភក្តិស្និទ្ធ
ស្នាលរបស់លោកស្រីរូបនេះ។មុននោះ នាថ្ងៃទី៣០ តុលា លោកស្រី Park បានតែង
តាំងលេខាធិការជាន់ខ្ពស់ថ្មីចំនួន២រូប ដែលទទួលបន្ទុកបញ្ហា ស៊ីវិលនិងទំនាក់
ទំនងសាធារណៈ។
ក្នុងពេលនោះ អតីតលេខាធិការរបស់ប្រធានាធិបតី Park ទទួលបន្ទុកបញ្ហា
សម្រមសម្រួលគោលនយោបាយលោក An Jong-beom ត្រូវបានជាប់ពន្ធនាគារ
ជាបណ្ដោះអាសន្នកាលពីយប់ថ្ងៃទី២ វិច្ចិកា ដោយសារតែទាក់ទិនដល់ការបង្កើត
មូលនិធិមិនរកតម្លៃរបស់លោកស្រី Choi Soon-sil ដែលជាមិត្តភក្តិស្និទ្ធិស្នាលរបស់
ប្រធានាធិបតី Park ហើយក៏ជាចំណុចស្នូលនៃរឿងអាស្រូវខាង នយោបាយពោល
ខាងលើផងដែរ៕