ប្រធានាធិបតីកូរ៉េខាងត្បូងត្រៀម​ខ្លួន​ជា​ស្រេច​ រៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េដោយគ្មានលក្ខខណ្ឌណាមួយ​ឡើយ​

(VOVWORLD) - នៅថ្ងៃទី១០ ខែកុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានឲ្យដឹងថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េដោយគ្មានលក្ខខណ្ឌណាមួយឡើយ និងតាមទម្រង់ទាំអអស់ដែលកូរ៉េខាងជើងចង់បាន។
ប្រធានាធិបតីកូរ៉េខាងត្បូងត្រៀម​ខ្លួន​ជា​ស្រេច​ រៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េដោយគ្មានលក្ខខណ្ឌណាមួយ​ឡើយ​ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in។ (រូបថត៖ Yonhap/TTXVN)

សេចក្តីប្រកាសខាងលើនេះ ត្រូវបានមេដឹកនាំកូរ៉េខាងត្បូងនាំចេញក្នុងបរិបទដែលមានការព្រួយបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងបញ្ចប់ពេលវេលាផ្អាកការបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបានដាក់ចេញតាំងពីឆ្នាំ ២០១៧។

លោក Moon Jae-in ក៏បានព្រមានថា ឧបទ្វីបកូរ៉េអាចវិលត្រឡប់ទៅ "វិបត្តិដ៏គ្រោះថ្នាក់" កាលពី ៥ ឆ្នាំមុន ប្រសិនបើទីក្រុងព្យុងយ៉ាងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន; ហើយលោកបានកត់សម្គាល់ថា នៅសល់ពេលវេលាមិនច្រើនទេ មុនពេលអាណត្តិរបស់លោកត្រូវបញ្ចប់ក្នុងខែឧសភា ព្រោះថា “ការបោះឆ្នោតប្រធានាធិបតីជិតមកដល់ ហើយលទ្ធផលនៃការបោះឆ្នោតអាចនឹងមិនសមស្របក្នុងការរៀបចំកិច្ចប្រជុំកំពូលអន្តរកូរ៉េទៀតឡើយ”។

ទាក់ទងនឹងទំនាក់ទំនងអាមេរិក-កូរ៉េខាងជើង មេដឹកនាំកូរ៉េខាងត្បូងជឿជាក់ថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un អាចជួបពិភាក្សាជាមួយគ្នាអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ពីព្រោះ "កិច្ចសន្ទនាគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយបញ្ហានេះ"៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ